ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះបានរៀបចំកិច្ចប្រជុំពិធីខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ

រសៀលថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងពិធីបុណ្យកឋិនទាន របស់រដ្ឋបាលខេត្តក្រចេះ ។

ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែរៀបចំមន្ត្រីមួយចំនួនមកចូលរួមបុណ្យឯករាជ្យជាតិនេះ អោយបានអធិកអធម និងដើម្បីតបស្នងដឹងគុណដល់ជនវីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ បានការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សា រាល់សមិទ្ធផលរបស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរីក ចម្រើន រុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព ៕

kam

Leave a Reply

Your email address will not be published.