ព័ត៌មានជាតិ

ឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវមួយខ្សែប្រវែងជាង១៣គីឡូម៉ែត្រ

នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវមួយខ្សែប្រវែង ជាង ១៣ គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ផ្លូវមួយខ្សែនេះ ជាចំណងដៃថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អ្នកស្រុកបាធាយ ជាពិសេសអ្នកភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៣,៥៧១ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ។

kam

Leave a Reply

Your email address will not be published.