ព័ត៌មានជាតិ

​លោក ប្រាក់ វិចិត្រ អភិបាលក្រុង​ខេមរភូមិន្ទ​បាន​​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​និង​ពិភាក្សា​សេចក្តីព្រាង​​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល​(២០២២-២០២៣)​របស់​រដ្ឋបាល​ក្រុង​

ក្រុង​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ លោក​ប្រាក់ វិចិត្រ​អភិបាលក្រុង​ខេមរភូមិន្ទ​បាន​
​អញ្ជើញ​ជា​ជា​គណៈអធិបតី ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ សម្របសម្រួល​បច្ចេកទេស ដើម្បី​ពិនិត្យ​និង​ពិភាក្សា​សេចក្តី ព្រាង​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល (២០២២-២០២៣)​របស់​រដ្ឋបាល​ក្រុង ។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ មាន​សមាសភាព​អញ្ជើញ​ចូលរួម​មាន​លោក លោកស្រី សមាជិក​ក្រុម​ព្រឹក្សា​
​លោក លោកស្រី អភិបាលរងក្រុង លោកនាយក នាយករង​រដ្ឋបាល សាលាក្រុង​ការិយាល័យ​ពាក់ព័ន្ធ និង​ចៅសង្កាត់​ទាំង​៣ ។ កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​រដ្ឋបាល​សាលាក្រុង​ខេមរភូមិន្ទ ។​

kam

Leave a Reply

Your email address will not be published.