ខេត្តស្វាយរៀង ៖ កន្លងមកនេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីរៀបចំក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់ផ្លូវបេតុង ០១ ខ្សែ ប្រវែង ២៧៥ ម៉ែត្រ ជាគម្រោងរបស់រដ្ឋបាលស្រុក ។
នៅក្នុងពិធីនេះដែរ យើងពិនិត្យឃើញមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអភិបាលរងនាយក នាយករង រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធានក្រុមប្រឹក្សាឃុំកំពង់ត្រាច ប្រជាពលរដ្ឋជុំវិញឃុំទាំងអស់នេះ បង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ។
បើតាមប្រសាសន៍របស់លោក ស៊ុ ម៉ុល អភិបាលស្រុកបានអោយដឹងថា អាជ្ញាធរស្រុកនឹងចាក់ផ្លូវបេតុងជុំវិញស្រុក ក៏ដូចជាតាមបណ្តាឃុំទាំង ១៦ ក្នុងស្រុករមាសហែក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចុះឡើងនិងដើម្បីប្រកបអាជីវកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃប្រជាពលរដ្ឋផងដែរ ។
ប្រជាពលរដ្ឋក៏សូមសម្តែងនូវសេចក្តីដឹងគុណចំពោះលោកអភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជន ដែលតែងតែបានគិតគូរពីសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា ៕