ក្រុងកំពង់ចាម នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះលោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានដឹកនាំលោក លោកស្រី អភិបាលរងក្រុងកំពង់ចាម លោកនាយករងរដ្ឋបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ប្រជុំគណកម្មការ ត្រួតពិនិត្យសំណង់ក្នុងក្រុង និងពិភាក្សាលើសេវាប្រមូលសំរាមនៅសាលាក្រុងកំពង់ចាម ។
បន្ទាប់មកទៀត លោកអភិបាលបានចូលរួមប្រជុំត្រួតពិនិត្យលើការងារបញ្ចូលសមាជិកគណបក្សក្នុងប្រព័ន្ធព័ត៌មានវិទ្យា នៅស្នាក់ការប្រជាជនកម្ពុជាក្រុងកំពង់ចាមនិងបានចាត់តាំងអោយលោក សេង រដ្ឋា អភិបាលក្រុងកំពង់ចាមដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង លោកនាយករងរដ្ឋបាល លោកអនុប្រធាន ការិយាល័យ ត្រួតពិន្យផ្ទៃក្នុងក្រុង លោក លោកស្រី ចៅសង្កាត់ទាំង៤ លោក លោកស្រី ស្មៀន សង្កាត់ទាំង៤ ។