ខេត្តកំពង់ធំ នៅសាលប្រជុំពន្ធនាគារ ខេត្ត ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ លោក ឧត្តម អគ្គានុរក្ស
ថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ២០២២និង លើកទិសដៅសំរាប់អនុវត្ថ ខែ កម្ភៈ ឆ្នាំ២០២៣ ជាបន្តទៀត។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានពន្ធនាគារ លោកប្រធាន
អនុប្រធានការិយាល័យ ចំណុះអង្គភាពជាច្រើនរូបទៀត ។
កិច្ចប្រជុំនេះ លោកប្រធាន បានលើកយករបៀបវារៈសំខាន់ៗរួមមានដូចជាទី១ ការិយាល័យជំនាញទាំង៥ ត្រូវរាយការណ៍ពីលទ្ធផលការងាររបស់ខ្លួនដែលសម្រេចបាននិងបញ្ហាប្រឈមទី២បញ្ហាផ្សេងៗទី៣លើកផែនការដើម្បីអនុវត្តបន្តសំរាប់ខែបន្ទាប់។