ព័ត៌មានជាតិ

​ឯកឧត្តម​ទៀ សីហា ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​ក្នុង​ចង្កោម​ទី​០៨ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៣

​ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ក្នុងនាម​ឯកឧត្តម​ជា​អនុប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តសៀមរាប និង​ជា​ប្រធាន​ចង្កោម​ទី​០៨ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​វឌ្ឍនភាព​ការងារ​ក្នុង​ចង្កោម​ទី​០៨ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ នៅលើ​ទឹកដី​អង្គរ​ដ៏​បវរ នៃ​យើង​ក្នុង​ខេត្ត​សៀមរាប ។​

 

kam

Leave a Reply

Your email address will not be published.