ខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងស្ពានបេតុងឆ្លងស្ទឹងសែន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីត្រៀមសម្ពោធដាក់អោយប្រើប្រាស់នាពេលខាងមុខនេះ ស្ថិតនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ ។
នៅក្នុងឧកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា៖ សម័យតេជោ សន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន បង្កើតបាននូវសមិទ្ធផលជាច្រើននៅទូទាំងប្រទេសរួមទាំងខេត្តកំពង់ធំផងដែរ។ នៅក្នុងពេល៣ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំទទួលបានស្ពានបេតុងឆ្លងស្ទឹងសែនចំនួន០២ សំរាប់ជួយសម្រួលដល់ការធ្វើដំណើចុះឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ នៅក្នុងមូលដ្ឋានផងដែរ ។