ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាលជាមួយប្រជាពរលរដ្ឋ ទីទាល់ក្រចំនួន៣០០គ្រួសារនៅក្រុងបាវ៉ិត ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ ។
លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ រូបដោយមិនប្រកាន់ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
នាឧកាសនោះដែរ លោកជំទាវ បាននាំយកអំណោយរបស់លោកជំទាវ ឆឹង ណេង ចែកជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានអង្គរ២០គីឡូក្រាមភួយ១និងថវិកា២ម៉ឺនរៀល។លោកជាំទាវ
ម៉ែន សំអន ជាថ្នាក់ដឹកនាំដ៏សកម្មចុះជាប់មូលដ្ឋាន ទទួលបានការគោតសរសើរពីមជ្ឈដ្ឋានប្រជាពលររដ្ឋជាពិសេសខេត្តស្វាយរៀង ។