ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តស្នេីដល់មន្ទីរ​ អង្គភាពនិងអ្នកពាក់ព័ន្ធសហការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងបរិស្ថានត្រៀមអង្គរសង្ក្រាន្ត​ ខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ខេត្តសៀមរាបកាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣នៅបន្ទប់ប្រជុំរដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤៥របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្តមអ៊ានឃុនប្រធានក្រុមប្រឹក្សាខេត្តនិងលោកនាក់ណេរ៉ុនអភិបាលខេត្តស្តីទីនិងមានការអញ្ជេីញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកលោកស្រីអភិបាលរងខេត្តនាយកនាយករងរដ្ឋបាលនាយកនាយករងទីចាត់ការអភិបាលអភិបាលរងក្រុងស្រុកប្រធានមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធផងដែរ។

ឆ្លងតាមការពិនិត្យនិងអនុម័តលេីរបៀវារៈចំនួននិងស្តាប់សេចក្តីរាយការណ៍របាយការណ៍ប្រចាំខែមករាឆ្នាំ២០២៣ដោយលោកស៊ុនចំណាននាយកទីចាត់ការរដ្ឋបាលរួចមកក្រុមប្រឹក្សាខេត្តបានលេីកឡេីងនូវបញ្ហាការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលអង្គរសង្ក្រាន្តកាងារបរិស្ថានសេវាម្ម(ការដឹកជញ្ជូនហូបចុកស្នាក់នៅ…)សូមកុំតម្លេីងថ្លៃការប្រេីប្រាស់បណ្ណសមធម៌ឱ្យត្រឹមត្រូវបញ្ហាប្រជាពលរដ្ឋចំណាកស្រុកសោភណ្ឌភាពសួនច្បារពុះចែកផ្លូវជាតិលេខ៦ចាប់ពីស្តុបសុខារហូតដល់រង្វង់ជ័យវរ្ម័នទី៧និងស្នេីឱ្យបញ្ចូលល្បែងប្រជាប្រិយឈ្មោះថាវាយកូនកែក្នុងកម្មវិធីអង្គរសង្ក្រាន្ត។ជាមួយនឹងការលេីកឡេីងនេះលោកអភិបាលខេត្តស្តីទីនិងមន្ទីរអង្គភាពបានធ្វេីការឆ្លេីយបំភ្លឺជូនអង្គប្រជុំផងដែរ។

លោកអភិបាលខេត្តស្តីទីបានធ្វេីការណែនាំនិងជំរុញដល់អភិបាលនៃគណៈអភិបាលក្រុងស្រុកមន្ទីរអង្គភាពត្រូវបន្តដោះស្រាយរាល់បញ្ហាដែលក្រុមប្រឹក្សាបានលេីកឡេីងពិសេសបញ្ហាបរិស្ថាននិងទប់ស្កាត់រាល់បញ្ហាចោរកម្មឱ្យខានតែបាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្តក្រុងស្រុកមន្ទីរអង្គភាពនិងកងកម្លាំងដែលបានអនុវត្តការងារទទួលបាននូវវឌ្ឍនភាពថ្មីៗដូចមានក្នុុងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២៣នាពេលនេះ។ជាមួយនឹងសមិទ្ធផលទាំងនេះយេីងក៏ត្រូវប្រឹងប្រែងបន្ថែមទៀតដេីម្បីធ្វេីការអភិវឌ្ឍន៍ខេត្តឱ្យកា់តែរីករាយចំរេីនថែមទៀតពិសេសយេីងត្រៀមនិងសហការការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តឱ្យបានជោគជ័យ៕

kam

Leave a Reply

Your email address will not be published.