ខេត្តកែបៈ កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៣ កន្លងមកនេះ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកែបបានចូលរួម ប្រជុំពិភាក្សាការងារពាក់ព័ន្ធនិងពិនិត្យទីតាំងការស្នើ សុំដាក់លូចូលចំការ ឆ្លងកាត់ទំនប់ដើមព្រីង និងពង្រាបដីរបស់ឯឧត្តម គៀង វ៉ាង អ្នកតំណាងរាស្ត្រ តាមការបញ្ជាក់ លើលិខិតរបស់សម្ដេចបញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ជួបគ្នានៅទំនប់ដើមព្រីង វេលាម៉ោង៩ៈ០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តតំណាងដីខ្ពង់ខ្ពស់ ឯកឧត្តបណ្ឌិត អភិបាលខេត្តកែប។
សមាសភាពចូលរួមមានៈ ១ ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្ត ជាប្រធាន ២ លោក ឈុន-ចន្ទវ៉ាន់ថុន នាយករដ្ឋបាលខេត្ត ៣ លោក ឆាង ឆៃ អភិបាលស្រុក ៤ លោក អ៊ុក វុទ្ធីអភិបាលរងស្រុក ៥ លោក សុទ្ធ ពុទ្ធម៉ានីន ប្រធានមន្ទីរ រៀបចំដែនដីនគរូបពនីយកម្មសំណង់និងសុរិយោដីខេត្តកែប ៦ លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ៧ លោក អ៊ុច ក្លឹង អនុប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្ត ៨ លោក រ័តកន មុនី អនុប្រធានការិយាល័យ ន.ដ.ក ស្រុក ៩ លោកស្រី ភូ មុំ ជំទប់រងទី១ ឃុំពងទឹក ១០ លោក ធិន ស៊ីណាអភិបាលរងស្រុក ១១លោក នួន នី ប្រធានការិយាល័យសហគមន៍និងសេដ្ឋកិច្ចស្រុក១២ លោក ហង្ស អើង មេភូមិភ្នំលាវ ១៣ លោក ប្រាក់ សំនឿន មន្ត្រីមន្តីរធនធានទឹក និងឧតុនិយមខេត្ត ជាលទ្ធផលអនុគណៈកម្មាធិការអាងទន្លេរក្រុមការងារ បានសំរេចអោយធ្វើស្ពានចូល ហើយមានទ្វារទឹកបិទបើកទឹកនិងកំណត់អោយធ្វើទៅតាមបច្ចេកទេសជំនាញមន្ទីរធនធានទឹកនិង ឧតុនិយមខេត្ត។
នៅក្នុងរបាយការណ៍សង្ខេបរបស់មន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបានបន្តឲ្យដឹងទៀតថា នារសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដដែលនេះ ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសហការជាមួយរដ្ឋបាលស្រុក មន្ទីរជំនាញ ដ.ណ.ស.ស លោកមេឃុំ មេភូមិ អមដំណើរដោយមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានចុះត្រួតពិនិត្យ ស្ថានភាពទឹកក្នុងអា ងនិងចុចយកនិយាម ការរួមមួយដើម្បីកំណត់ព្រំក្នុងអាងទឹកទំនប់ភ្នំវល្លិស្ថិតនៅ ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។