ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុនសែនអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងប៉េកាំងប្រទេសចិនឆ្ពោះមកព្រះរាជាណាចក្រកម្ពុជាវិញ..!

នៅព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៣នេះម៉ោង០៨នឹង៤៥នាទីម៉ោងនៅទីក្រុងប៉េកាំងប្រទេសចិនត្រូវនឹងម៉ោង:៤៥នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា  សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំងប្រទេសចិនឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយបន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នោះ។

វត្តមាននៃការជូនដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងមានមន្ត្រីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិននិងមន្ត្រីសំខាន់ៗជាច្រើនទៀតផងដែរ។

តាមការគ្រោងទុកសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង១៣នឹង៣០នាទីរសៀលថ្ងៃទី១១  ខែកុម្ភៈឆ្នាំ២០២៣នេះ៕

kam

Leave a Reply

Your email address will not be published.