ព័ត៌មានជាតិ

​លោកឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៊ិ​ន​ មេបញ្ជាការ​កង​រាជ​​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បារ​ព្ធ​ពិធី​អបអរ​សារ​ទរ​​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ឆ្នាំ​២០២៣

ខេត្តបន្ទាយមានជ័យ​ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ទុក​លើ​សំណាក់​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តែងតែបាន​ណែនាំ​គ្រប់​ជាន់ថ្នាក់​​ឲ្យ​យកចិត្តទុកដាក់​ លើ​អាវុធហត្ថ​ជា​ស្ត្រី​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មីនា​ ឆ្នាំ​២០២៣​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៊ិ​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​​ខេត្តបន្ទាយមានជ័យ​ បាន​អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ឆ្នាំ​២០២៣​ខួប​លើក​ទី​១១២​ក្រោម​ប្រធានបទ​ “​ ស្ត្រី​រួម​គ្នា​រក្សាសុខ​ សន្តិភាព​ ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ ”​ ។​

​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​រង​ លោកនាយ​សេនា​ធិ​ ការ​រង​ លោក​ប្រធាន​ អនុប្រធាន​មន្ទីរ​ លោក​នា​យា​ការិយាល័យ​ លោក​មេបញ្ជាការ​ មូលដ្ឋាន​ក្រុង​ស្រុក​ និង​លោកស្រី​អាវុធហត្ថ​នារី​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ នៅ​សាល​ប្រជុំ​ធំ​ អគារ​សេនាធិការ​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ ៕

kam

Leave a Reply

Your email address will not be published.