ព័ត៌មានជាតិ

​លោក​ ឌុ​ច​ ហួរ​ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​​ឡា​បាន​សៀ​ក​ បាន​យកចិត្តទុកដាក់​ទៅ​លើ​ការងារ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការងារ​មនុស្សធម៌

​ខេត្តរតនគិរី​ ៖ លោក​ ឌុ​ច​ ហួរ​ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ឡា​បាន​សៀ​ក​ ស្ថិត​នៅ​ក្នុង​ក្រុង​បាន​លុង​ ខេត្តរតនគិរី​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ មើលឃើញ​ថា​ជា​ថ្នាក់ដឹកនាំ​នាំ​ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ប្រជាពលរដ្ឋ​ និង​ការ​កសាង​មូលដ្ឋាន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ។​

លទ្ធផល​ជាក់ស្តែង​ ដែល​លោក​ចៅសង្កាត់​និង​ក្រុមប្រឹក្សា​សង្កាត់​ខិតខំ​អនុវត្ត​ សម្រេច​មាន​ដូច​ជា​បាន​ធ្វើ​ផ្លូវ​បេតុង​អា​ប៉េ​ ប្រវែង​៥៤៩,៥០​ម៉ែត្រ​ ជា​គំរោង​មូលនិធិ​សង្កាត់​ឆ្នាំ​២០២២​ គំរោង​នេះ​បាន​សម្រេច​រួចរាល់​ ជា​ស្ថាពរ​ ។​

ក្រៅពី​នេះ​ លោក​ចៅសង្កាត់​ក៏​បាន​យកចិត្តទុកដាក់​ផង​ដែរ​ ទៅ​លើ​ការងារ​មនុស្សធម៌​ជាក់ស្តែង​បាន​ចូលរួម​ឧ​ប​ត្ថ​ម្ភ​បុណ្យសព​ លោក​ ឈី​វ​ ប៉ុង​ ចំនួន​២២​ម៉ឺន​រៀល​ ប្រជា​ការពារ​ ខែ​ម​ សី​មាន​ ចំនួន​១​លាន​៥៩​ម៉ឺន​រៀល​ ជូន​អ្នកជម្ងឺ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោក​ជុំ​ ប៊ុ​ណ្ណា​ ៦៧​ម៉ឺន​៥០០០​រៀល​ ។​

ចូលរួម​ឧ​ប​ត្ថម្ភសព​ លោក​ ខែ​ក​ ឡាយ​ ១៣​ម៉ឺន​រៀល​ ជួយ​ឧ​ប​ត្ថ​ម​កូនក្រុម​ប្រឹក្សា​សង្កាត់​៥០​ម៉ឺន​រៀល​ជូន​កូនលោក​ស្រី​ សុ​មិ​តា​ ២១​ម៉ឺន​៥០០០​រៀល​ជួយ​ឧ​ប​ត្ថ​ម្ភអនុ​ភូមិ​ជ័យ​ជំនះ​៤៨​ម៉ឺន​រៀល​ ជូន​លោកស្រី​ កាន់​ សុភាព​ ប្រជាពលរដ្ឋ​ក្រីក្រ​ចំន​១៣​ម៉ឺន​រៀល​ ។​ ជួយ​ឧ​ប​ត្ថ​ម្ភ​បុណ្យសព​ លោកនាយ​ ផៃ​ ម៉ា​លិ​ស​២៦​ម៉ឺន​រៀល​ជូន​ជន​រង​គ្រោះ​ ដោយសារ​អគ្គី​ភ័យ​ និង​កូន​ផ្ទះ​១​ខ្នង​ តម្លៃ​៣៥០​ ដុល្លា​ និង​ថវិកា​៦៥​ម៉ឺន​រៀល​ ៕

kam

Leave a Reply

Your email address will not be published.