ព័ត៌មានជាតិ

​ឯកឧត្តម​ ឡុ​ង​ កេស​ភី​រម្យ​ ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​​និង​លោក​ជំទាវ​ បាន​អញ្ជើញ​មក​ជា​អធិបតី​ក្នុង​ពិធី​រៀបចំ​​អបអរសាទរ​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​៨​មីនា​ ឆ្នាំ​២០២៣

ខេត្តកំពង់ស្ពឺ​ នៅ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​០៨​មីនា​ ឆ្នាំ​២០២៣​ ក្រោម​ប្រធានបទ​ស្ត្រី​រួម​គ្នា​រក្សាសុខ​សន្តិភាព​ ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឡុ​ង​ កេស​ភី​រម្យ​ ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​និង​លោក​ជំទាវ​ ចាត​ សូរ​ស្មី​ ។​

​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ និង​មាន​ជូន​បាច់ផ្កា​ វត្ថុ​អនុស្សាវរីយ៍​ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោក​ជំទាវ​ព្រះរាជអាជ្ញា​ លោកស្រី​ ចៅក្រម​ លោកស្រី​ក្រឡាបញ្ជី​ លោកស្រី​ប្រធាន​ អនុប្រធាន​ការិយាល័យ​ និង​លោកស្រី​ ដែល​ជា​មន្ត្រី​នៃ​លេខាធិការដ្ឋាន​រដ្ឋបាល​ មន្ត្រី​ជាប់កិច្ចសន្យា​ ព្រមទាំង​មន្ត្រី​ហាត់​ការ​ជានា​រី​ទាំងអស់​ដែល​បម្រើ​ការងារ​នៅ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ៕

kam

Leave a Reply

Your email address will not be published.