ខេត្តកំពង់ចាម ៖ កន្លងមកនេះ លោក កាំង ប៊ុនហាក់ និងក្រុមគ្រួសារបានចូលរួមចំណែកជួយឧបត្ថម្ភជាថវិការចំនួន៥០ម៉ឺនរៀលជូនលោក ខឹម ប៉ោទាង តំណាងអោយគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ឃុំពង្រ ដើម្បីយកទៅចាត់ចែងចាក់បេតុងក្រាលទីធ្លាខាងមុខទីស្នាក់ការគណៈបក្សឃុំពង្រ អោយកាន់តែល្អប្រសើរ ។
លោក ខឹម ប៉ោងទាង ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំពង្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ ជូនចំពោះលោក កាំង ប៊ុនហាក់ និងក្រុមគ្រួសារទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕