ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងពិធីរៀបចំបើកកាដ្ឋានជួសជុលផ្លូវដីស១ខ្សែប្រវែង១៥០ម៉ែត្រទទឹង៥ម៉ែត្រ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំ សមាជិកប្រឹក្សាឃុំ លោកមេភូមិ ប្រជាពលរដ្ឋសុរបទាំងអស់ចំនួន៦៤នាក់ ស្ត្រី២០នាក់។
នៅក្នុងពិធីនេះដែរ លោកអភិបាលស្រុកបានជួយឧបត្ថមជាថវិកាចំនួន ១០០០,០០០រៀលផងដែរ ។
បន្ទាប់មកទៀតលោកអភិបាលស្រុកក៏បានបន្តដំណើរចុះពិនិត្យការជួសជុលផ្លូវ១ខ្សែទៀត ប្រវែង៦០០ម៉ែត្រទទឹង៨ ម៉ែត្រស្ថិតនៅភូមិកោះសូទិនក្រោម ឃុំកំពង់ចាមស្រុកកោះសូទិនចំពោះថវិការដែលត្រូវជួសជុលសរុបចំនួន១៣,៦៥០,០០០រៀល។ ក្នុងនោះដែរ លោកអភិបាលស្រុកក៏បានចូលរួមចំណែក ជាថវិការចំនួន២០០,០០០រៀល ។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរលោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនក៏បានអញ្ជើញជាអធិបតីក្នុងកម្មវិធី បើកការដ្ឋាន គម្រោងសាងសង់ផ្លូវបេតុងអាប៉េប្រវែង៨៨២ម៉ែត្រ ទទឹង៤ម៉ែត្រស្មារផ្លូវ០.៥ម៉ែត្រ សងខាង នៅឃុំកំពង់ចាម ស្រុកកោះសូទិនគាំទ្រដោយគម្រោងកាតបន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ថវិកា ឆ្នាំ២០២៣ ៕