ព័ត៌មានជាតិ

​ឯកឧត្តម​ ប៉ោ​ ភក្តិ​ គឺជា​ក្រុមការងារ​ដ៏​សកម្ម​ចុះ​ជាប់​មូលដ្ឋាន​ និង​ បាន​ចូលរួម​ចំណែក​ជួយ​កសាង​សមិទ្ធផល​ និង​ការងារ​មនុស្សធម៌​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន​

​ខេត្តព្រៃវែង​ ៖​ ឯកឧត្តម​ ប៉ោ​ ភក្តិ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ ដ្ឋា​ន​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំពង់ត្របែក​ និង​ជា​ប្រធាន​ក្រុមការងារ​ ចុះ​ជួយ​មូលដ្ឋាន​ឃុំ​គោក​ខ្ចក​និង​ឃុំ​ព្រៃឈរ​។​

​កន្លង​មក​ ក៏​ដូច​ជា​បច្ចុប្បន្ន​ ឯកឧត្តម​ តែងតែបាន​សហការ​ជាមួយ​អាជ្ញាធរ​ មូលដ្ឋាន​ ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ ជា​បន្តបន្ទាប់​ផង​ដែរ​ ។​ ជា​ពិសេស​ នៅ​ពេល​ចុះ​យុទ្ធនាការ​ឃោសនា​រក​ សម្លេង​ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ និង​ជ្រើសរើស​តំណាង​ រាស្ត្រ​ម្តងៗ​ តែងតែ​មានមុខ​ឯកឧត្តម​ជួប​សំណេះសំណាល​ ជាមួយ​ប្រជា​ ពលរដ្ឋ​ជា​ដរាប​ ។​

​ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​ ក៏​បាន​ចូលរួម​ចំណែក​ជួយ​កសាង​សមិទ្ធផល​ ជា​ច្រើន​ និង​ការងារ​ការងារ​មនុស្ស​ ធម៌​មាន​ដូច​ជា​ ផ្លូវ​គមនាគមន៍​ សា​ លា​រៀន​ មន្ទីរពេទ្យ​ ប្រឡាយ​ទឹក​ ប្រព័ន្ធ​អគ្គិសនី​ ប្រព័ន្ធ​ទឹក​ វត្ត​អារាម​ ជាដើម​ ជា​ពិសេស​ ឯកឧត្តម​បាន​ជួយ​កសាង​អគារ​ទីស្នាក់ការ​ គណ​ បក្ស​ប្រជាជន​កម្ពុជា​ឃុំ​បាន​ ចំនួន​២​កន្លែង​ គឺ​នៅ​មូលដ្ឋាន​ ឃុំ​គោក​ខ្ចក​១​ កន្លែង​ និង​ឃុំ​ព្រៃឈរ​ ១​កន្លែង​ ដើម្បី​ ជួយ​សម្រួល​ដល់​ក្រុមប្រឹក្សា​ឃុំ​ បំពេញ​ ការងារ​បាន​ដោយ​ងាយស្រួល​ ។​

​ចំណែក​ ការងារ​មនុស្សធម៌​វិញ​ ឯកឧត្តម​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ អ្នក​ទីទ័ល​ក្រ​ ប្រជាពលរដ្ឋ​ងាយ​រង​ គ្រោះ​ ស្ត្រី​អ្នកមាន​ផ្ទៃពោះ​ ចាស់ជរា​ អ្នក​ឥត​ទីពឹង​ និង​ជួយ​ដោះស្រាយ​នូវ​ កង្វះខាត​ផ្សេងៗ​ នៅ​តាម​វត្ត​អារាម​តាម​សាលារៀន​ មន្ទីរពេទ្យ​ជាដើម​៕​

kam

Leave a Reply

Your email address will not be published.