ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី​ សាក់​ សា​រ៉ាង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​អញ្ជើញ​ ជា​អធិបតី​ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​​ការងារ​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​ខែមីនា​ ឆ្នាំ​២០២៣

ខេត្តកំពង់ឆ្នាំង​ ៖ នៅ​សាល​ប្រជុំ​បញ្ជាការដ្ឋាន​ កង​រាជា​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ឧត្តមសេនីយ៍ត្រី​ សាក់​ សា​រ៉ាង​ មេបញ្ជាការ​ករង​រាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​ខែមីនា​ ឆ្នាំ​២០២៣​ ។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ​រង​ នាយសេនាធិការ​ លោក​ប្រធាន​មន្ទីរ​ អនុប្រធាន​មន្ទីរ​ នាយ​ នាយ​រង​ការិយាល័យ​ និង​ជំនួយការ​មេ​បញ្ជ​ការ​ មេ​បញ្ជា​រការ​រង​ សេនាធិការ​ អាវុធហត្ថ​ ក្រុង​ស្រុក​ ទាំង​៨​ដែល​មានការ​ពាក់ព័ន្ធ​ចាំបាច់​ចំពោះ​របាយការណ៍​ ជា​ច្រើន​រូប​ផង​ដែរ​ ៕

kam

Leave a Reply

Your email address will not be published.