ខេត្តសៀមរាប ៖ កន្លងមកនេះ យើងពិនិត្យឃើញថាលោកអ៊ុំវ៉ុងនិងក្រុមប្រឹក្សាឃុំបានយកចិត្តទុកដាក់ទៅលើការងារកសាងមូលដ្ឋាននិងការងារមនុស្សធម៌សំរេចបានលទ្ធផលជាច្រើនគួរអោយគាត់សម្គាល់។
លទ្ធផលការងារសម្រាប់ឆ្នាំ២០២៤ សង្កាត់មានគំរោងធ្វើផ្លូវបេតុងអាប៉េ១ខ្សែប្រវែង១៨០ម៉ែត្រជាថវិកាមូលនិធិឃុំ។ ចំណែកកងវិសូកម្មវិញមានគម្រោងបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង២៥០ម៉ែត្រដែលនឹងចាប់ផ្តើមសាងសង់នៅខែ៣ ឆ្នាំ២០២៤ ។
ទាក់ទងទៅនឹងការងារមនុស្សធម៌វិញចំនួនប័ណ្ណក្រីក្រសរុប៤០៣គ្រួសារ ក្នុងនោះប័ណ្ណក្រីក្រ ក្រ១ចំនួន៣៦គ្រួសារ ក្រ២ចំនួន៣៦៧គ្រួសារទាំងអស់នេះស្ថិតនៅក្នុងភូមិទាំង៧ក្នុងឃុំរលួសជា(គំរោង)។ចំណែកគ្រួសាររងហានិភ័យទាំង៧ភូមិមាន១២៨គ្រួសារសរុបប្រជាពលរដ្ឋដែលបានសម្ភាសន៍ក្រ១ក្រ២និងគ្រួសាររងហានិភ័យចំនួន៦១១គ្រួសារជាប់៥២៩គ្រួសារទាំងនេះមិនទាន់បានប្រើប្រាស់ប័ណ្ណនៅឡើយ។
លោកមេឃុំបានឱ្យដឹងថា ឃុំក៏បានយកចិត្តទុកដាក់ផងដែរទៅលើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលាសម្រាប់ខែកុម្ភៈ ចាប់ពីថ្ងៃទី១កុម្ភៈដល់ថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ឃុំអនុវត្តបានគឺ ចំនួនប្រជាពលរដ្ឋស្នើសុំសេចក្តីចម្លងមានចំនួន៥២សន្លឹកក្នុងនោះស្រីចំនួន១៥សន្លឹក។
ចំនួនសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានតាមប្រភេទនីមួយៗសរុប៩៥សន្លឹកក្នុងនោះសំបុត្រកំណើត១៨សន្លឹក សំបុត្រមរណភាព២០សន្លឹក បញ្ជាក់កំណើត១២សន្លឹកសំបុត្រអាពាហ៍ពិពាហ៍៤៥សន្លឹក ៕