ក្រុងដូនកែវ ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ ខេត្តតាកែវបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តខែជាបន្ទាប់ទៀតនៅសាលប្រជុំសាលាក្រុង ។
នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោក,លោកស្រី,អភិបាលរងក្រុង,លោកនាយក,នាយករងរដ្ឋបាល,លោក,លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងទាំងអស់។
ជាមួយគ្នានេះដែរលោកអភិបាលក្រុងបានលើកឡើងនូវចំណុចសំខាន់ៗរួមមាន
១/អបអរសាទរ ចំពោះសមិទ្ធផលជាច្រើនដែលរដ្ឋបាលក្រុងដូនកែវសម្រេចបាន នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤។ ២/បណ្តុះបណ្តាលសមត្ថភាព និងពង្រឹងរបៀបបំពេញការងាររបស់មន្ត្រី ៣/ពិនិត្យនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងសំណូមពររបស់មន្ត្រី ៤/ពិនិត្យនិងអនុវត្តសេវាការងារសំណង់ ការចាក់បំពេញអាចម៌ដី៥/ចូលរួមការអនុវត្តពិនិត្យតាមការណែនាំរបស់រាជដ្ឋាភិបាល ៦/លើកទិសដៅការងារនៅខែបន្ទាប់។