ព័ត៌មានជាតិ

លោក ផង់ ពិន ចៅ​សង្កាត់រ​កា​ក្នុង​ជា​ថ្នាក់ដឹកនាំ​ដ៏​សកម្ម បាន​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​និង​បាន​កសាង​សម្ធិ​ផល​ជាច្រើន​នៅក្នុង​មូលដ្ឋាន​

ក្រុង​ដូន​កែវ ៖ លោក ផង់ ពិន ជា​ចៅ​សង្កាត់រ​កា​ក្នុង​ក្រុង​ដូន​កែវ​ខេត្ត​តាកែវ​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មើលឃើញថា​ជា​ថ្នាក់​ដឹកនាំ​ដ៏​សកម្ម​ម្នាក់​បាន​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​និង​មាន​ស្នាដៃ​ច្រើន​ក្នុង​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​គួរ​អោយ​កោតសរសើរ ។​
ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​បំរើ​ប្រជាពលរដ្ឋ​និង​ការកសាង​មូលដ្ឋាន​សំរេចបាន​លទ្ធផល​ជា​ច្រើន​នេះ​ហើយ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​កក់ក្តៅ​បោះឆ្នោត​ជូន​លោក​ឲ្យធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៥​អាណត្តិ​រួចមកហើយ​។ បើ​គិត​ពី​ប្រវត្តិ​ការងារ​របស់​លោក​ចៅសង្កាត់ គឺ​ចាប់ពី​ឆ្នាំ​១៩៨៨ រហូតដល់​ឆ្នាំ​២០០៩ បាន​ជាប់​ជា​ចៅសង្កាត់​រហូត​ដល់​សព្វ​ថ្ងៃនេះ​។​
-​ចំពោះ​ការងារ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​វិញ​សំ​រាប់​ឆ្នាំ​២០២៣​បាន​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​បាន​ចំនួន​២​ខ្សែ​ប្រវែង​១១២៥​ម៉ែត្រ​និង​បាន​ជួសជុល​ថែទាំ​ផ្លូវលំ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​ប្រវែង​១០០០​ម៉ែត្រ​។ ក្រៅពី​នេះ​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​គ្រូ​មត្តេយ្យ​ចំនួន​២​កន្លែង​ចំនួន​១០​លាន​៨០​ម៉ឺន​រៀល និង​បាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​ក្នុង​១​ខែ​២​ទៅ​៣​ដង​ក្នុង​រយៈពេល​១​ឆ្នាំ ។​

​គំរោង​អភិវឌ្ឍ​សំ​រាប់​ឆ្នាំ​២០២៤ ឃុំ​មាន​គំរោង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េចំនួន​៣​ខ្សែ​ប្រវែង​១៨៦៧​ម៉ែត្រ ក្នុងនោះ​ភូមិ​ព្រៃ​ព្រហ្ម​ប្រវែង​៨៧០​ម៉ែត្រ ភូមិ​ច្រេស​ប្រវែង​៥៥០​ម៉ែត្រ​ភូមិ​ស្នោរ​ប្រវែង​៤៤៧​ម៉ែត្រ គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា​៤៣៨​លាន​រៀល គំរោង​នេះ​បាន​សិក្សា​រួចហើយ​នៅ​តែ​ដេញថ្លៃ​តែប៉ុណ្ណោះ ។
-​ចំណែក​ការងារ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​វិញ​សំរេចបាន​លទ្ធផល​ជា​ច្រើន​មានដូចជា​លិខិតបញ្ជាក់​ភាព​នៅ​លីវ មេម៉ាយ ពោះម៉ាយ បាន​ចំនួន​៣៣​ច្បាប់​បូក​យោង​សរុប​ចំនួ​១៤៤​ច្បាប់ លិខិតបញ្ជាក់​ទីលំនៅ​បាន​ចំនួន​១៨​ច្បាប់ បូក​យោង​សរុប​៨០​ច្បាប់​។
​លិខិត​បញ្ជាក់​លើ​កិច្ចសន្យា​ខ្ចី​ប្រាក់​ចំនួន​៩២​ច្បាប់​បូក​យោង​សរុប​ចំនួន​៤៧២​ច្បាប់​។ ល​។ និង​មាន​លិខិតស្នាម​ផ្សេងៗ​ទៀត​ចំន​៩៤​ច្បាប់​បូក​យោង​សរុប​ចំនួន​៣១៤​ច្បាប់​។​

 

kam

Leave a Reply

Your email address will not be published.