ព័ត៌មានជាតិ

មាន​សមិទ្ធិ​ផល​ជាច្រើ​នបាន​រីកដុះដាល​ឡើងនៅ​ក្នុង​មូលដ្ឋាន​ឃុំ​ប្រឹង​ត្រាញ​ខាងជើង​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ញ៉េប ឡេង ជា​មេឃុំ​

ខេត្តតាកែវ ៖ ឃុំ​បឹង​ត្រាញ​ខាងជើង​គឺ​ជា​ឃុំ​មួយ​ស្ថិត​នៅក្នុង​ស្រុក​សំរោង​ខេត្ត​តាកែវ ក្រោម​ការដឹកនាំ​របស់​លោក ញ៉េប ឡេង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចេះ​តែ​មាន​ការអភិវឌ្ឍ​រីកចំរើន​ទៅ​មុខជា​លំដាប់​គួរអោយកត់សម្គាល់​លទ្ធផល​ជាក់ស្តែង​មាន​ដូចខាងក្រោម​។​

-​លទ្ធផល​ការងារ​សំ​រាប់​ឆ្នាំ​២០២៣ បាន​ធ្វើ​អណ្តូងស្នប់​បាន​១១​អណ្តូង​ជា​ជំនួយ​របស់​លោកជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត​។ ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​១៤០០​ម៉ែត្រ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​១​ខ្សែ​ប្រវែង​៦០០​ម៉ែត្រ និង​ជីក​ស្រះ​ទឹក​សហគមន៍ បាន​៩​កន្លែង​ស្មើនឹង​៩​ភូមិ​សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

-​សំរាប់​គំរោង​អភិវឌ្ឍន៍​ឆ្នាំ​២០២៤ វិញ លោក​មេឃុំ​បានអោយដឹងថា​គំរោង​ធ្វើ​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ​ប្រវែង​១០០០​ម៉ែត្រ​ផ្លូវ​ក្រាល​គ្រួសធម្មជាតិ​១​ខ្សែ​ប្រវែង​៣៥០០​ម៉ែត្រ​បាន​សិក្សា​គំរោង​រួចហើយ​។ ក្រៅពីនេះ​លោក​ជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត មាន​គំរោង​ជួយ​ធ្វើ​អណ្តូងស្នប់​ចំនួន​១០​អណ្តូង​ជា​បន្ត​ទៀត​កំពុង​ដំណើរការ​ធ្វើ​រួចហើយ​បាន​១​អណ្តូង ។​

-​ចំណែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​វិញ​ក៏​បាន​ចូល​រួមចំណែក​ធ្វើ​ផ្លូវ​ដីស​១​ខ្សែ​ប្រវែង​១២៨០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ធ្វើ​នៅ​ភូមិ​អង្គ​រាំង ក្នុងនោះ​មានដូចជា លោក ឈៀវ សម្រស់ លោក​ឡូញ ស៊ីន និង​លោក ហោ ភិរុន ជាដើម​។ ឃុំ​ក៏​បាន​យកចិត្តទុកដាក់​ផងដែរ​ក្នុង​បំរើ​ការងារ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ៕

kam

Leave a Reply

Your email address will not be published.