ព័ត៌មានជាតិ

​លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​ធ្វើ​កំណែទម្រង់ កងរាជអាវុធហត្ថ​ប្រចាំ​ខែ​មិថុនា ទិសដៅ​ខែកក្កដា​និង​ប្រចាំ​មាស​ទី​១ ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៤

​ខេត្ត​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ កន្លងមកនេះ លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ការអនុវត្ត​តួនាទី ភារកិច្ច និង​ធ្វើ​កំណែទម្រង់ កងរាជអាវុធហត្ថ​ប្រចាំ​ខែ​មិថុនា ទិសដៅ​ខែកក្កដា និង​ប្រចាំឆមាស​ទី​១ ទិសដៅ​ឆមាស​ទី​២​ឆ្នាំ​២០២៤​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី មេបញ្ជាការរង​ខេត្ត លោកនាយ នាយសេនាធិការ​រង លោក​ប្រធាន​មន្ទីរ លោក​ប្រធាន​អង្គភាព លោក លោកស្រី នាយការិយាល័យ លោក​មេបញ្ជាការ​កង​អានុ​សេនា​ធំ លោក​មេ​បញ្ជា មូលដ្ឋាន ក្រុង ស្រុក ជាច្រើន​រូប​ផង​ដែរ ៕

 

 

 

kam

Leave a Reply

Your email address will not be published.