ខេត្តព្រះសីហនុ ៖ លោក ភេង នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុបានខិតខំអនុវត្ត ការងារបណ្តុះបណ្តាលជំនាញដល់យុវជន-យុវនារីប្រកបដោយវិន័យនិងគុណភាព សមត្ថភាព ។ ជាពិសេសវិទ្យាស្ថាន បានបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្នប រិបទ ឧស្សាហកម្ម ៤,០ ។
វិទ្យាស្ថានមានបណ្តុះបណ្តាលជំនាញដូចជាៈការតម្លើងបណ្តាញអគ្គិសនីក្នុងអរគារ ការថែទាំនិងជួសជុលរថយន្ត សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជនអគ្គិសនី អេឡិចត្រូនិច គណនេយ្យ សណ្ឋាគារ និងទេសចរណ៍ គ្រប់គ្រងពាណិជ្ជកម្ម និងភាសាអង់គ្លេស ។
លក្ខណៈពិសេសរបស់វិទ្យស្ថាន មានអគារសិក្សាផ្ទាល់ខ្លួន មានទីតាំងនៅទីរួមខេត្តព្រះសីហនុ មាន សាស្ត្រាចារ្យ មានគរុគោសល្យកម្រិតអនុបណ្ឌិត និងបណ្ឌិតមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ ។ មានបណ្ណា ល័យបំពាក់ Internet សំរាប់សិស្សនិស្សិតសិក្សាស្រាវជ្រាវ មានឧបករណ៍ទំនើបៗរោងជាងបន្ទាប់ពិសោធន៍សំ រាប់សិស្ស និស្សិតអនុវត្ត។ និងមានអន្តេវាសិកដ្ឋាន ស្នាក់នៅសំរាប់សិស្ស និស្សិតមកពីឆ្ងាយដោយឥតគិតថ្លៃ ៕