ខេត្តកំពង់ចាមៈ លោកភោគសាវុធ អភិបាលស្រុកកងមាស ក្នុងខេត្តកំពង់ចាម បានយកចិត្តទុកដាក់ទៅ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការងារមនុស្សធម៌។
លទ្ធផលការងារកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកមានដូចជា ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលកំទេច ថ្មភ្នំ ផ្លូវក្រាលគ្រួសក្រហម បានជាច្រើនខ្សែរនិងបានកសាងប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធប្រឡាយទឹក ដើម្បីដោះស្រាយ បញ្ហាទឹកក្នុងស្រុក ។ ការកសាងសមិន្ធផលទាំងអស់នេះជាកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាល ខេត្ត ស្រុក ឃុំ និង ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកកងមាសផងដែរ ។
-ចំណែកការងារមនុស្សធម៌វិញនាពេលកន្លងមកនេះមានប្រជាជនរដ្ឋចំនួន៤០០គ្រួសារក្នុងស្រុកកងមាស បានទទួលរងនូវផលប៉ះពាល់ដោយសារគ្រោះធម្មជាតិទឹកជំនន់ទន្លេរមេគង្គនិងជំនន់ទឹកភ្លៀងប្រជាពលរដ្ឋទាំង ៤០០គ្រួសារនេះបានទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាលមានដូចជាថវិកា ស្រូវពូជ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗទៀតជាច្រើន ក្នុងនោះដែរក៏មានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ដ/ស្រុក/ឃុំ និងសប្បុរសជននានាជួយឧបត្ថម្ភបន្តបន្ទាប់ផងដែរ ។
-ប្រជាពលរដ្ឋទាំង៤០០គ្រួសារក៏បានថ្លែងអំណរគុណនិងដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ទីនៃព្រះរាជានាចក្រកម្ពុជាដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋទាំង៤០០គ្រួសារក៏សូមថ្លែងអំណរគុណផង ដែរចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងសប្បុរសជននានាដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះដល់ពួកគាត់ ។