ខេត្តព្រះវិហារៈ លោក ហួន គាប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារបាននិងកំពុងលើកស្ទួយលើ
វិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដោយរក្សាបាននូវសិទ្ធសេរីភាពខាងជំនឿសាសនា សុខដុមនីយ កម្មសាសនា និងការអភិវឌ្ឍដឹកនាំគ្រប់គ្រងអនុវត្តរាល់លិខិតគតិយុត្តនានា ដើម្បីធ្វើអោយវិស័យពុទ្ធសាសនា មានការរីកចំរើន និងពង្រឹងគុណភាពពុទ្ធិកសិក្សា ។
លោកប្រធានមន្ទីរបានឲ្យដឹងថាៈ ពុទ្ធសាសនាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការសិក្សាអប់រំស្មារតី សីល ធម៌ វប្បធម៌ប្រពៃណីទំនៀមទម្លាប់។ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំលើកកំពស់សីលធម៌នៅ ក្នុងការពង្រឹងតួនាទីភារិកិច្ចក្រមសីលធម៌ អាចារ្យ អាចារ្យរិនីខ្មែរ ចៅអធិការ និងថេរសភា ដើម្បីរួចចំណែកក្នុងការ អនុវត្តកម្មវិធី គោលនយោបាយ ជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកប្រធានម្ពីរក៏បានយកចិត្តទុកដាក់ផងដែរទៅលើការងារកសាងអគារមន្ទីរកម្មការនិងសាសនាខេត្តថ្មី បច្ចុប្បន្នកំពុងដំណើរសាងសងង់ធ្វើពីបេតុងប្រក់ក្បឿង។ការងារក្រៅពីនេះលោកប្រធានមន្ទីរក៏បានចូលរួមចំណែក ផងដែរ ទៅលើការងារមនុស្សធម៌បានជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះ ធម្មជាតិផ្សេងៗ មានដូចជាជំនន់ទឹកភ្លៀងនិងប្រជាពរលរដ្ឋទីទាល់ក្រនឹងចាស់ជរាជាដើម ។