ខេត្តកំពង់ចាមៈ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានខិតខំបន្តចុះផ្សព្វផ្សាយ សេចក្ដីណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សំរាប់រមណីដ្ឋានទេសចរណ៍និងណែនាំពីនីតិវិធីប្រតិបត្តិ ស្ដង់ដាអប្បរមា(SOP )តាមគន្លងប្រក្រតីភាពថ្មីសំរាប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវកម្ម សណ្ឋាគារ សេវាកម្មស្នាក់នៅទេសចរណ៍ និងសេវាកម្មកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ (ខារ៉ាអូខេ,ក្លឹបកម្សាន្ត,រង្គសាល ,ឌីស្គូតែកម៉ាស្សា,ស្ប៉ាជាដើម តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម។
មន្ទីរក៏បានបន្តចុះស្រាវជ្រាវចងក្រងប្រវត្តិរមណីដ្ឋាន,និងតំបន់ទាក់ទាញទេសចរណ៍បង្កើតថ្មី ។ បោះពុម្ព សៀវភៅផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន២០២២-២០២៥ខេត្តកំពង់ចាម ។ ត្រៀមបើកវគ្គបណ្តុះបណ្តាល ជំនាញកែច្នៃកាបូបពីកំប្លោកដល់សហគមន៍កែច្នៃវត្ថុអនុស្សាវរីយ៍កំពង់រលីង រៀបចំក្នុងចលនាប្រឡងប្រណាំងទី ក្រុងស្អាតទីក្រុងដែលមានវិធានសុវត្ថិភាពទេសចរណ៍។ ល ។នៅមានការងារជាច្រើនទៀតដែលមន្ទីរទេសចរណ៍ ខេត្តសម្រេចបាននាពេលកន្លងមក ។