ព័ត៌មានជាតិ

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​ប៉ៃលិន លទ្ធផល​ការងារ​របស់​មន្ទី​រ​កសិកម្ម​រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត​ប៉ៃលិន​សម្រាប់​ឆ្នាំ ២០២២ និង​ទិសដៅ​អនុវត្ត​បន្ត​

ខេត្ត​ប៉ៃលិន ៖ បើ​តាម​របាយការណ៍​សង្ខេប​របស់​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​ប៉ៃលិន​បានអោយដឹង​ថា​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវវស្សា , រដូវប្រាំង និង ដំណាំ​ដាំ​ដុះ​ផ្សេងៗ​ទៀត​សម្រាប់ ២០២២ កន្លងមក​នេះ​សម្រេចបាន​ទិន្នផល​ខ្ពស់​លទ្ធផល​ជាក់ស្ដែង​មាន​ដូច​ខាង ក្រោម​៖

-​ផ្ទៃ​ដី​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អនុវត្ត​បាន​សរុប​ចំនួន ៧២.១៦២ ហិកតា បើ​គិត​ជា​បរិមាណ​ផល​ប្រចាំឆ្នាំ ២០២២ ស្មើរ​នឹង​១.១៣៤,៧០៤ តោន ក្នុងនោះ​ស្រូវ​វស្សា​ផ្ទៃ​ដី​អនុវត្ត​បាន​ចំនួន​៦៤៥០​ហិកតា បរិមាណ​ផល ២០៦៤០​តោន​,​ដំណាំ​ស្រូវប្រាំង​ផ្ទៃ​ដី​អនុវត្ត​បាន​១៥៥០​ហិច​តា​បរិមាណ​ផល​៥១១៥​តោន ដំណាំ​សាកវប្បកម្ម​ផ្ទៃ​ដី​អនុ វត្ត​បាន​ចំនួន​១០១១២​ហិច​តា​,​បរិមាណ​ផល​១៧៩.៣២៥​តោន ដំណាំ​ឧស្សាហកម្ម​ផ្ទៃ​ដី​អនុវត្តន៍​បាន​ចំនួន​៥៤០៥១ ហិច​តា ,​បរិមាណ​ផល​ចំនួន​៩២៩.៦២៤​តោន ។​

-​ក្រៅពី​នេះ​ដំណាំ​សំខាន់ៗ​ផ្សេងៗ​ទៀត​រួមមាន​ដូចជា​៖ ដំណាំ​ពោតក្រហម អនុវត្តបាន​៩៦១០​ហិច​តា ស្មើរ​នឹង​១០១%​នៃ​ផែនការ​, បរិមាណ​ផល​៦៣០៥០​តោន ។​ដំណាំ​ដំឡូង​មី អនុវត្ត​ន៍​បាន​៤២៩០០​ហិច​តា ស្មើរ​នឹង ៩៩.៧៧% នៃ​ផែនការ​បរិមាណ​ផល​៨៥៨០០០​តោន , ដំណាំ​ស្វាយចន្ទី​អនុវត្ត​បាន​ចំនួន​១១៩០​ហិច​តា ស្មើរ​នឹង ១១៣.៣៣% នៃ​ផែនការ​បរិមាណ​ផល​១៣៣៥​តោន ដំណាំ​មៀន ប៉ៃលិន​អនុវត្តបាន​៣៣៦០​ហិច​តា ស្មើរ​នឹង ៩៩.១២% នៃ​ផែនការ​បរិមាណ​ផល​៥០.៤០០​តោន ។​

-​ដំណាំ​អនុវត្តបាន​៥៨៦២​ហិច​តា ស្មើរ​នឹង​១០០.១២% នៃ​ផែនការ​បរិមាណ​ផល​.១១៨២៤​តោន​។ -​ទិសដៅ​សំរាប់​អនុវត្ត​បន្ត ចុះ​ផ្សាព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី និង​ការប្រើប្រាស់​ពូជ​សុទ្ធ​មាន​គុណភាព ខ្ពស់​ដល់​កសិករ ។ បន្ត​ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹមសត្វ​តាម​បណ្ដុំ​ជា​លក្ខណៈ​គ្រួសារ ។​បន្ត​ចុះ​ផ្សព្វផ្សាយ បច្ចេកទេស​នៃ​ការ​ចិញ្ចឹមសត្វ​តាម​បណ្ដុំ​ជា​លក្ខណៈ​គ្រួសារ​,​បន្ត​ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស​ផលិតផល លើកកម្ពស់​ផ្នែក​វា​វី វប្បកម្ម​កែច្នៃ ឈើ​អោយ​បាន​ហ្មត់ចត់ ព្រមទាំង​ចាត់វិធានការ​ទប់ស្កាត់ និង លប់បំបាត់​ការនាំចេញ​ឈើ និង​ផលិតផល កែច្នៃ​ឈើ​គ្រប់​ប្រភេទ ដែល​គ្មាន​ការអនុញ្ញាត ដើម្បី​លុបបំបាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​អោយមាន​ប្រសិទ្ធ ភាព​ខ្ពស់ ។​

kam

Leave a Reply

Your email address will not be published.