ព័ត៌មានជាតិ

ឯកឧត្តម ឡុង កេស​ភិរម្យ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​មួយ ស្តីពី​ការផ្សព្វផ្សាយ​ ​ប្រកាស​អន្តរក្រសួង លេខ ៨៣៣ សហវ ប្រក ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិការ ឆ្នាំ​២០២២

​ខេត្ត​កំពង់ស្ពឺ​៖ កន្លងមកនេះ ឯកឧត្តម ឡុង កេស​ភិរម្យ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​មួយ​ស្តីពី​ការផ្សព្វផ្សាយ​ប្រការ​អន្តរក្រសួង​លេខ ៨៣៣ សហវ ប្រក ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្តីពី​ការ​បែងចែក​ចំណូល​ពី​សេវា​សាធរណៈ​និង​ចំណូល​ពី​ការពិន័យរ​បស់​ក្រសួង​យុត្តិធម៌ និង​សាលាជំរះក្តី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​យុត្តិធម៌​ព្រមទាំង​របៀប​នៃ​ការប្រមូល ការគ្រប់គ្រង ការត្រួតពិនិត្យ និង​ការចាត់ចែង​ប្រាក់​ចំណូល​និង​ប្រាក់​ផ្សេងៗ របស់​សាលាជំរះក្តី​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ គឺ​មាន​ការចូលរួម​ពី​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក​អនុប្រធាន​សាលាដំបូង លោក​ព្រះរាជអាជ្ញារង លោកស្រី ចៅក្រម​សាលាដំបូង លោក​ប្រធាន អនុប្រធាន ពន្ធនាគារ​ខេត្ត លោក​ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង អនុប្រធាន​រតនាគារ​ខេត្ត​និង​លោក លោកស្រី ប្រធាន អនុប្រធា ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ។​

kam

Leave a Reply

Your email address will not be published.