ព័ត៌មានជាតិ

​លោក កង អាណាន់ បាន​ចែក​ធុង​ចំរោះ​ទឹកស្អាត​ចំនួន​១៤២​ធុង ជូន​ដល់​កងកម្លាំង​ទាំង​៣​ប្រភេទ​មន្ទីរ​សុខាភិបាល និង​បងប្អូន​ប្រជា​ការពារ​នៅ​ទូ​ទាំង​ក្រុង​ដូន​កែវ​

ខេត្តតាកែវ​៖ ធុង​ចំរោះ​ទឹកស្អាត​នេះ​ជា​ជំនួយ​ឧបត្ថម្ភ របស់​ក្រុមហ៊ុន ស៊ី​ប​កូរ តាមរយៈ​សាខា​សហគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍​ខេត្តតាកែវ​ចំនួន​១៤២​ធុង ត្រូវ​បាន​រដ្ឋបាល​ក្រុង​ដូន​កែវ​ចែកជូន​ដល់​កងកម្លាំង​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​ក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៣ ។​

​ជាមួយនឹង​ការ​ចែកចាយ​ធុង​ចំរោះ​ទឹកស្អាត​នេះ​ដែរ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​(​ស៊ី​ប​កូរ​)​ដែល​បាន​ជួយឧបត្ថម្ភ នូវ​ធុង​ចំរោះ​ទឹកស្អាត​នេះ តាមរយៈ​​សហគម​នារី​កម្ពុជា ។ ក្នុងនោះដែរ លោក អភិបាលក្រុង ក៏​បាន​ជម្រុញ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​​នៅតាម​មូលដ្ឋាន​ត្រូវ​ចូលរួម​សហការ​ក្តាប់​ព័ត៌មាន សន្តិសុខ​អោយបាន​ជុំ​ដើម្បី​ធានា​អោយបាន​នូវ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​

kam

Leave a Reply

Your email address will not be published.