ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ.សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមសហការជាមួយនឹងលោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកនេត្រព្រះ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ក្នុងនោះអង្ករចំនួន០៤ តោន កុំព្យូទ័រ២០គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត ទៅប្រគល់ជូនដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នាក្នុងឧកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់
ឯកឧត្តម ស សុខា និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រាទាំងអស់ ។
លោក ឧត្តមសេនីយ៍ទោ ក៏បានអំពាវនាវផងដែរ ទៅដល់ក្មួយៗកុមារកំព្រាត្រូវចេះថែទាំសុខភាពដូចជាការញ៉ាំស្អាត រស់នៅស្អាត ខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយទៅជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អ សម្រាប់សង្គមជាពិសេសត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន និងសូមអោយលោកគ្រូ អ្នកគ្រូ ម៉ែដោះ និងក្មួយៗ ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ៕