ខេត្តតាកែវ ៖ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ និង ឯកត្តម ឯក ឆេងហួត ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ ព្រមទាំងលោក អឿង វណ្ណៈ អនុប្រធានសាលាដំបូងខេត្ត និងលោកព្រះរាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំ ពិភាក្សាផ្លាស់ប្តូរយោបល់ការងាររវាងសាលាដំបូងខេត្តតាកែវ និងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកស្រី វ៉ាត់ តួយ៉ាង អនុប្រធានតុលាការប្រជាជនខេត្តអានយ៉ាងព្រមទាំងសមាជិក សមាជិកា
នៃគណៈប្រតិភូតុលាការប្រជាជនខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានរៀបចំ ធ្វើឡើងនៅសាលប្រជុំសណ្ឋាគារអាលិសវិទ្យាស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
