ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការដល់កម្លាំង តាមផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ សង្កាត់ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៤ ទិវាជ័យជម្នះ ៧ មករា (៧មករា ១៩៧៩ – ០៧ មករា ២០២៣) និងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ថា ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំផ្សព្វផ្សាយដល់កម្លាំងគ្រប់ផ្នែកជំនាញ ដើម្បីបែងចែកការងារ តួនាទី ភារកិច្ច គោលដៅ ទទួលខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការ ដែលបានកំណត់ ។
គោលបំណង សំដៅធានាបានទាំងស្រុង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ អោយប្រព្រឹត្តទៅដោយជោគជ័យ ៕