ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេសចំនួន ០២ រូបបានអញ្ជើញចូលរួមត្រួតពិនិត្យ វាយតម្លៃ បច្ចេកទេសប្រគល់ទទួល និងបើកឲ្យធ្វើចរាចរណ៍ទាំងសង្ខាង លើកំណាត់ផ្លូវជាតិលេខ ៥+000 ចាប់ពីគីឡូម៉ែតលេខ ៧៤ គមលេខ ១១៥ + 000 (រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង) កញ្ចប់ទី២ (CP2) នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូង (ព្រែកក្តាម ធ្លាម្ងម) ក្នុងភូមិស្រាស្តស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម តូចចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការ លោក ឈឹមផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជានាយកគម្រោងក្រុមការងារ (PMU) ក្រុមការងារទីប្រឹក្សា បច្ចេកទេសគម្រោង និងក្រុមការងារបច្ចេកទេស ក្រុមហ៊ុនសាងសង់ផងដែរ ។