ខេត្តព្រះសីហនុ ៖ ឯកឧត្តម ទីង គឹមហេង សមាជិកក្រុមប្រឹក្សខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និងជាប្រធាន ក្រុមការងារ ចុះជួយមូលដ្ឋាន ឃុំអណ្តូងថ្ម និងលោកអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្តូងថ្ម បានអញ្ញើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់សិស្សពូកែ បណ្ណសរសើរដល់សិស្សជាប់័ជ័យលាភីក្នុងឆ្នាំ ២០២១ ២០២២ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ស្ថិតនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន អណ្តូងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នៅក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ឃុំ សប្បុរសជននានា លោកមេភូមិ អនុភូមិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនផងដែរ ៕