ខេត្តកណ្តាល ៖ លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមុខកំពូលផងនោះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រមុខកំពូលការពីថ្ងៃ ទី២៧ ខែខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក យី យ៉េន បានជម្រុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចស្រុក ឃុំ ដូចជា ត្រូវធានាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ត្រូវពង្រឹងលើវិធានការបង្ការនិងទប់ស្កាត់ឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានា ជាពិសេសបទល្មើស គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ ។ រឹតបណ្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងស្រុក ជម្រុញការងារអត្តសញ្ញាណប័ណ្ណឲ្យទាន់ផែនការ ដែលបានដាក់ជូន។
ការងារក្រៅពីនេះ ត្រូវរៀបចំទីតាំងចាក់សំរាមឲ្យបានឆាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គ្រប់ឃុំត្រូវចុះស្រង់ទិន្នន័យអ្នកប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធនានា នៅសាលប្រជុំសាលាស្រុកមុខកំពូល។
លោកអភិបាលស្រុកក៏បានកោតសរសើរផងដែរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានកន្លងមក ៕