ខេត្តពោធិសាត់ ៖ កម្មវីធីអនុវិស័យ រដ្ឋបាលដីធ្លី និងមន្ទីរ រៀបចំដែនដីនគររូបនីយកកម្មសំណង់និងសុរិយោដីខេត្តពោធិសាត់បានបើកវគ្ដបណ្ដុះបណ្ដាល់ បំប៉នក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់មន្ដ្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តពោធិសាត់ចំនួន៥០នាក់ កាលពីព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំរបស់មន្ទីរ។
បើតាមលោក ឧន សទ្ធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ពោធិសាត់ និងលោក ហៀប ឃួន អភិបាលរងខេត្ត តំណាងអោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានអោយដឹងថាៈ ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រពន្ធ័៤៩ឃុំ.សង្កាត់ ចាប់អនុវត្ដ នៅឆ្នាំ២០០៩ បើគិតមកទល់និងពេលនេះបានចំនួន៣១៨ភូមិ ស្មើនិង២៥ឃុំសង្កាត់ ទូទាំង៧ក្រុង ស្រុក និងបានផ្ដល់បណ្ណកម្មសិទ្ធិដល់ដៃប្រជាពលរដ្ឋ បានជាង២០៦ពាន់ បណ្ណ និងកំពុងអនុវត្ត១៧ ឃុំ ស្មើនិង៧១ភូមិធ្វើការប្រមូល និងបញ្ជូលទិន្នន័យបានជាង២៩២ពាន់ក្បាលដី,បិទផ្សាយបានជាង២៦០ពាន់ក្បាលដីនិងចុះហត្ថលេខារួច បានបជាង២៣៧ពាន់ ក្បាលដី។
លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ វគ្គបំប៉ន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធក្នុងគោលបំណងផ្ដល់នូវចំណេះដឹងទូទៅផ្នែកព្រំនិងវាស់វែងអោយបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេសនិងច្បាប់បានកំណត់ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងភាពយុត្តិធម៌ ។
ឯកឧត្តម ហេ សុផាន់ ណារ៉ា អគ្គនាយករង សុរិយោដី និង ភូមិសាស្ត្រនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បាននាំមក នូវការសួរសុខទុក្ខ ផ្ដាំផ្ញើពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដោយបានលើកឡើងថាៈ ការងារចុះបញ្ជីដីធ្លី គឺជាគោលបំណង់ដ៏សំខាន់របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលប្រមុខរាជរដ្ឋាភិ បាល យកចិត្តទុកដាក់ខ្ពស់ ។
ឯកឧត្តម អគ្គនាយករង បានថ្លែងទៀតថា វគ្គបំប៉ននេះ ផ្តោតជាសំខាន់ ការទទួលខុសត្រូវរបស់មន្ត្រី ព្រោះថានៅក្នុងក្រុមចុះបញ្ជីដីធ្លី ត្រូវាមានក្រមសិលធម៌ វិជ្ជាជីវៈ និងយល់ដឹងជាសាធារណ ឯកឧត្តមសូមអោយគ្រូ ឧទ្ទេសដែលមានបទពិសោធន៍មិនតិចជា១០ឆ្នាំ និងសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់តង់ ត្រាបស្តាប់ និងបើកចិត្តអោយទូលាយទទួលយកនូវអ្វីដែលជាការកែលម្អ លើចំណុចខូចខាត និងទទួលយកនូវអ្វីដែលថ្មីទាំងបច្ចេកទេសនិងច្បាប់ ដើម្បីយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពតម្លាភាព និងភាពល្អប្រសើរទ្វេរឡើងថែមទៀត ៕