ព័ត៌មានជាតិ

លោកស្រី​ ជា​ ស៊ី​ម​ មេឃុំ​ដូន​ស​ បាន​រៀបចំ​ធ្វើ​ច្បាប់ទម្លាប់​ និង​ចំណាយ​ថវិកា​ជា​ច្រើន​ក្នុង​ពិធី​បំបួស​ ចៅ​ភ័​ណ​ កុសល​ តាម​គន្លង​នៃ​ព្រះពុទ្ធ​សាសនា​

​ខេត្តស្វាយរៀង​ ៖​ ដោយសារ​ ចៅ​ភ័​ណ​ កុសល​ និង​ឪពុក​ម្តាយ​មាន​ជីវភាព​ខ្វះខាត​ លោកស្រី​ ជា​ ស៊ី​ម​ មេឃុំ​ដូន​ស​ និង​ព្រះ​ចៅអធិការ​វត្ត​សូរ​ បាន​រៀបចំ​ធ្វើ​ច្បាប់ទម្លាប់​ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា​ និង​សម្ភារ​ផ្សេងៗ​ មាន​ត្រៃចីវរ​ជា​ដី​ម​ ដើម្បី​បំបួស​ ចៅ​ភ័​ណ​ កុសល​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២៣​ តាម​គន្លង​នៃ​ព្រះពុទ្ធ​សាសនា​ ។​

​បន្ទាប់​ពី​បំបួស​រួច​ នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣​ លោកស្រី​ ជា​ ស៊ី​ម​ ក៏​បាន​រៀបចំ​ធ្វើ​ចង្ហាន់​ និង​ទេយ្យវត្ថុ​ផ្សេងៗ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​នៃ​បុណ្យ​ ឆ្លង​បំបួស​ចៅ​ភ័​ណ​ កុសល​ ផង​ដែរ​ ។​

​ក្នុង​នាម​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ ជា​ជីតា​ ចៅ​ភ័​ណ​ កុសល​ សូម​ប្រសិទ្ធពរ​ជ័យ​មហាប្រសើរ​ ប្រគេន​ និង​ជូន​ចំពោះ​ព្រះ​អង្គ​ព្រះ​ចៅអធិការ​វត្ត​សូរ​ និង​លោកស្រី​ ជា​ ស៊ី​ម​ មេឃុំ​ដូន​ស​ សូម​បាន​សម្រេច​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕   

kam

Leave a Reply

Your email address will not be published.