ខេត្តស្វាយរៀង លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក ខេត្តស្វាយរៀងកាលពីថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលនិងបើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
នៅក្នុងកិច្ចជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីសំណាក់លោកមេឃុំកំពង់ត្រាច ស្មៀនឃុំ លោកលោកស្រី ជាក្រុមការងារឃុំកំពង់ត្រាច លោកមេភូមិ អនុភូមិសរុបទាំងអស់ចំនួន៥៤នាក់ ស្ត្រីចំនួន៤០នាក់ ។
លោកអភិបាលស្រុកបានថ្លែងបញ្ជាក់ថាយើងទាំងអស់គ្នា ដែលទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនរហូតមកទល់នឹងសព្វថ្ងៃនេះ ដោយសារមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែនជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។
ជាកិច្ចបញ្ចប់នៃការជួបជុំសំណេះសំណាល លោកអភិបាលក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវប្រញាប់មកធ្វើអោយបានរហ័ស និងចូលរួមបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ៕