ព័ត៌មានជាតិ

លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​មង្គលបុរី​ និង​ក្រុង​ការងារ​ បាន​យក​អំណោយ​មនុស្សធម៌​​ទៅ​ជួយ​ឧបត្ថម្ភ​គ្រួសារ​នៃ​សព​ក្មួយ​ប្រុស​ ធឿ​ន​ ចាន់​ធី​ម​ ស្លាប់​ដោយសារ​លង់ទឹក​

​ខេត្តបន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែមីនា​ ឆ្នាំ​២០២៣​ លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ អភិបាលស្រុក​មង្គលបុរី​ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ ស្រុក​ ព្រមទាំង​លោក​ ពិន​ សេង​ហាប់​ អភិបាលរង​ស្រុក​ និង​ជា​អនុ​ស្រុក​ប្រធាន​សាខា​កាកបាទក្រហម​ស្រុក​ បាន​ដឹកនាំ​សមាជិក​ សមាជិកា​ ក្រុមការងារ​អនុ​សាខា​ស្រុក​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​អនុ​សាខា​ស្រុក​ និង​ថវិកា​មួយ​ចំនួន​ ចុះ​សួរសុខទុក្ខ​ និង​ចូលរួម​មរណ​ទូ​ក្ខ​គ្រួសារ​នៃ​សព​ក្មួយ​ប្រុស​ ធឿ​ន​ ចាន់​ធី​ម​ អាយុ​ ៦​ឆ្នាំ​ ស្លាប់​ដោយសារ​លង់ទឹក​ស្ទឹង​ខាងក្រោយ​ផ្ទះ​កាលពី​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថិត​នៅ​ក្នុងភូមិ​ពោ​ធ៍​២​ដើម​ ឃុំ​រហាត់ទឹក​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ។​

​អំណោយ​ និង​ថវិកា​របស់​អនុ​សាខា​ស្រុក​រួម​មានៈ​ អង្ករ​ ៥០​គីឡូក្រាម​,​ មី​ ១​កេះ​,​ ទឹកក្រូច​ ១​យួរ​,​ ទឹក​ស៊ី​អុ​ី​វ​ ១​យួរ​,​ ត្រីខ​ ១​យួរ​,​ ទឹកត្រី​ ១​យួរ​,​ ទឹក​សុទ្ធ​ ៥​យួរ​,​ គ្រឿង​បរិក្ខារ​ផ្ទះបាយ​ ១​ឈុត​ ឃី​ត​ និង​គ្រឿងទេស​ ១​ថង់​,​ មុង​ ១​ សា​រ៉ុ​ង​ ១​ និង​ថវិកា​ ១៥​ម៉ឺន​រៀល​ ថវិកា​រដ្ឋបាល​ឃុំ​រហាត់ទឹក​ ចំនួន​ ១០​ម៉ឺន​រៀល​,​ លោក​ អេ​ង​ ប្រសិទ្ធ​ អនុប្រធាន​ការិយាល័យ​ ដ​.​ន​.​ស​.​ភ​ ស្រុក​មង្គលបុរី​ ៥​ម៉ឺន​រៀល​ សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន​ ៣០​ម៉ឺន​រៀល​ ។​

​នា​ឱកាស​នោះ​ដែរ​ លោក​ រ័​ត្ន​ ដា​ស៊ី​ណ​ង់​ ប្រធាន​អនុ​សាខា​កាកបាទក្រហម​ស្រុក​ បាន​ពាំនាំ​អនុសាសន៍​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ សាកសួរ​សុខទុក្ខ​ និង​សូម​អំពាវនាវ​ដល់​ឪពុក​ម្ដាយ​ ដែល​ជា​អាណាព្យាបាល​កូនៗ​ តូចៗ​ ជា​ពិសេស​ដែល​រស់នៅ​ក្បែរ​ដងស្ទឹង​ ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ ៕

kam

Leave a Reply

Your email address will not be published.