ព័ត៌មានជាតិ

​លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វ​ប្បធ​ម៍ និង វិចិត្រសិល្បះ​ខេត្ត​រតនគីរី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សំលៀក​បំពាក់​ប្រពៃណី​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ ពិធីមង្គលការ និង សុជីវធម៌ ក្នុង​ការប្រាស្រ័យ​ទាត់​ទង​គ្នា​ក្នុង​សង្គម​ខ្មែរ​

លោក ឆាយ សាវុធ ប្រធាន​មន្ទីរ​វ​ប្បធ​ម៍ និង វិចិត្រសិល្បះ​ខេត្ត​រតនគីរី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សំលៀក​បំពាក់​ប្រពៃណី​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ ពិធីមង្គលការ និង សុជីវធម៌ ក្នុង​ការប្រាស្រ័យ​ទាត់​ទង​គ្នា​ក្នុង​សង្គម​ខ្មែរ ។​ ​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ដែរ​បាន​ប្រព្រឹត្តទៅ​ក្រោម​អ​ធីបតី​ភាព លោកជំទាវ នេត្រ ភូ​ម៉ា​រី រដ្ឋលេខាធិការ តំណាង​ដ៍​ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សភា​ចារ្យ ភឿង សកុរ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បះ ។​     ​

ព័ត៌មានជាតិ

​លោក នា​ដ្ឋ រ៉ាវុធ ប្រធាន​ក្រុមប្រឹក្សា និង លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ ព្រមទាំង​មន្ត្រីរាជការ​សាលាស្រុក អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ចង្ក្រាន សន្សំសំចៃ​អុស​ជូន​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ត្រពាំង​ព្រីង​ចំនួន ៨០០​គ្រួសារ

លោក នា​ដ្ឋ រ៉ាវុធ ប្រធាន​ក្រុមប្រឹក្សា និង លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ ព្រមទាំង​មន្ត្រីរាជការ​សាលាស្រុក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ចង្ក្រាន សន្សំសំចៃ​អុស​ជូន​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ត្រពាំង​ព្រីង​ចំនួន ៨០០​គ្រួសារ នៅក្នុង​បរិវេណ​វត្ត​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ។​ ​អមដំណើរ​នៅក្នុង​ពិធី​ចែក​ចង្ក្រាន យើង​ពិនិត្យ​ឃើញ លោក លោកស្រី អភិបាលរង លោកនាយក នាយករង​រដ្ឋបាល​ស្រុក លោក​មេ​បញ្ជា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក អធិការរង​នគរបាល​ស្រុក លោក​ប្រធានការិយាល័យ អង្គភាព​ចំណុះ​ជំនាញ​ជំវិញ​ស្រុក លោក​មេឃុំ ក្រុមប្រឹក្សា ស្មៀន នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល ឃុំ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ៕

ព័ត៌មានជាតិ

លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ ព្រមទាំង​សហការី​បាន​អញ្ជើញ​ចូលរួម​ប្រគល់​ផ្ទះ​ជូន​ដល់​ស្ត្រី​ដែល​ជា​គ្រួសារ​ក្រីក្រ ដែល​ជា​ការជួយ​ឧបត្ថម្ភ​របស់ លោក ហុីង ម៉េង​ហ៊ាង មេឃុំ​ទឹក​ជ្រៅ

​កាលពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ ព្រមទាំង​សហការី​បាន​អញ្ជើញ​ចូលរួម​ប្រគល់​ផ្ទះ​ជូន​ដល់​ស្ត្រី​ដែល​ជា​គ្រួសារ​ក្រីក្រ ដែល​ជា​ការជួយ​ឧបត្ថម្ភ​របស់ លោក ហ៊ីង ម៉េង​ហ៊ាង មេឃុំ​ទឹក​ជ្រៅ ជាមួយគ្នានេះដែរ លោក​អភិបាល​ក៍បាន​នាំ​យក​សម្ភារៈ​ប្រើប្រាស់​គ្រឿងឧបភោគ​បរិភោគ មួយចំនួន​ជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​៣ គ្រួសារ​បន្ថែម​ទៀត​នៅក្នុង​មូ​ដ្ឋា​ន​ឃុំ​ទឹក​ជ្រៅ ។​

ព័ត៌មានជាតិ

​លោក សេក ប៊ុនហេង អភិបាលក្រុង​ក្រចេះ​និង​ជា​ប្រធាន​យុវជន (​ស​.​ស​.​យ​.​ក​) ក្រុង​ក្រចេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​១​ខ្នង​មាន​៣​បន្ទប់

នា​ពេល​កន្លងមក​នេះ លោក សេក ប៊ុនហេង អភិបាលក្រុង​ក្រចេះ និង​ជា​ប្រធាន​យុវជន (​ស​.​ស​.​យ​.​ក​) ក្រុង​ក្រចេះ​បាន​\​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​១​ខ្នង​មាន​៣​បន្ទប់​ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន UOHAN SUSUMU KABASAWA តាមរយៈ​អង្គការ SCHOOL AIDJAPEN ។​ ​ជាមួយគ្នានេះដែរ លោក អភិបាល​បាន​នាំយក​អំណោយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ក្រុង​ក្រចេះ​(​ស​.​ស​.​យ​.​ក​)​ក្រុង​ក្រចេះ​ជូន​ដល់​សិស្ស​ក្រីក្រ​ចំនួន​០៤​នាក់ ក្នុងនោះ​សិស្ស​ម្នាក់​ទទួលបាន កង់​១ កាតា​ប​១ សៀវភៅ​២​ក្បាល និង ប៊ិច​២​ដើម នៅ​សាលា​អនុវិទ្យាល័យ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។​ ​     

ព័ត៌មានជាតិ

​លោក លឹម ជាវ តំណាង ឯកឧត្តម គង់ គឹម​នី ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត (PWG) អញ្ជើញ​ដឹកនាំ ក្រុម​ការងារ​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ស្ថានភាព​អនាម័យ​ស្រុក​ស្នួល ជា​ស្រុក​បញ្ឈប់​ការ បន្ទោ​បង់​ពាសវាល​ពាសកាល (ODF)

​លោក លឹម ជាវ​ហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ទឹកស្អាត និង​អនាម័យ តំណាង ឯកឧត្តម គង់ គឹម​នី ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត (PWG) បាន​អញ្ជើញ​ដឹកនាំ ក្រុម​ការងារ​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ស្ថានភាព​អនាម័យ​ស្រុក​ស្នួល ជា​ស្រុក​បញ្ឈប់​ការ បន្ទោ​បង់​ពាសវាល​ពាសកាល (ODF) ។​ ​នា​ឱកាស​នោះ​ដែរ ក៍​មាន​ការអញ្ជើញ​ចូលរួម​សហការ និង សម្របសម្រួល ពី​លោក​អភិបាលស្រុក អភិបាលរង​ស្រុក និង លោក​មេឃុំ ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង ជា​លទ្ធផល​ស្រុក​ស្នួល ត្រូវ​បាន​សម្រេច​ជា​ស្រុក​ទទួល បាន​ការបញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល ទាំងស្រុង (ODF) ផ្ទៃក្នុង​និង​ត្រូវ​រៀបចំ​ពិធី​ប្រកាស (ODF) នៅវេលា​បន្ទាប់​ឆាប់ៗ នេះ ។​  

ព័ត៌មានជាតិ

លោក អ៊ូ សុបុណ្ណ​កា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ខែ​វិច្ឆិកា និង លើក​ទិល​ដៅ​អនុវត្ត​ការងារ​បន្ត​

​កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងមកនេះ លោក អ៊ូ សុបុណ្ណ​កា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត ។​ចំណុច​សំខាន់​គឺ​ជម្រុញ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទាំង​០៦​ក្នុង​ខេត្ត​ក្រចេះ​ដល់​លោក លោកស្រី​ក្រុម​វាល​ទាំង​០៦ ៕

ព័ត៌មានជាតិ

​លោក ប៊ិ ប៊ុន្ថា ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​រៀបចំ​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រមូល​ទិន្នន័យ​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៤

នា​ពេល​កន្លងមក​នេះ​កាលពី​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប៊ិ ប៊ុន្ថា ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រៀបចំ​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រមូល​ទិន្នន័យ អង្កេត​កសិកម្ម​កម្ពុជា សំ​រាប់​ឆ្នាំ​២០២៤ និង លោក ឃួន សី​ុ​ថា​ណា អនុប្រធាននាយកដ្ឋាន ស្ថិតិ​ប្រជាសាស្ត្រ ជំរឿន និង អង្កេត​នៃ​ក្រសួង​ផែនការ ។​ ​

ព័ត៌មានជាតិ

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ អតីតយុទ្ធជន​ចំនួន ៩៩​គ្រួសារ ស្ថិតនៅ​ភូមិ​ជ្រែ​សែន​ជ័យ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​

កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងមក​នេះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ និង​ក្រុម​ការងារ​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល សួរសុខទុក្ខ​អតីតទុយ្ធជន​ចំនួន​៩៩​គ្រួសារ ស្ថិតនៅក្នុង​ភូមិ​ជ្រែ​សែន​ជ័យ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​ ​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត និង ក្រុម​ការងារ​បាន​នាំយក​អំណោយ របស់​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ ពេ​ជ ច័ន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ចែក​ជូន​ដល់​អតីតយុទ្ធជន​ទាំង​៩៩​គ្រួសារ​នោះ​ផងដែរ ។​

ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យ៉ាន យេត នាយ​ឃ្លាំង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​

កន្លងមកនេះ​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យ៉ាន យេត នាយ​ឃ្លាំង នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ (​កៀប​សរសៃ​ចង្កេះ​លៀន​ឌី​ស​) នៅ​គេហដ្ឋាន ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​ ​ជាមួយគ្នានេះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​បាន​នាំយក​អំណោយ​ជា​ថវិកា​ចំនួន​២,០០០,០០០​រៀល (​ពីរ​លាន​រៀល​) និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ជូន​ដល់​លោក អនុសេនីយ៍ឯក យ៉ាន យេត និង ក្រុម​គ្រួសារ​ផង​ដែរ ៕  

ព័ត៌មានជាតិ

លោកវេជ្ជ​បណ្ឌិ​ត លុយ សែន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ជើងព្រៃ​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាព​រដ្ឋ​ជាច្រើន​ក្នុង​ការពិនិត្យ និង ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា មិន​ទុក​អោយ​អ្នកជំងឺ​អស់សង្ឃឹម​ក្នុង​ការព្យាបាល​ឡើយ

ក្រោម​ការដឹកនាំ​របស់​លោក វេជ្ជបណ្ឌិត លុយ សែន ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ជើងព្រៃ​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការពិនិត្យ និង ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេល វេលា​ប្រកបដោយ​ក្រមសីលធម៌ និង វិជ្ជាជីវៈ​ទទួល​បានកា​រ​គោរព​ស្រឡាញ់​ពី​មជ្ឍដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើនផ​ង​ដែរ ។​ ​លោក​វេជ្ជបណ្ឌិត លុយ សែន ប្រធាន​មន្ទីរពេទ្យ​បានអោយដឹង​ថា​សំរាប់​ឆ្នាំ​២០២៤ ខែ​១០ កន្លងមក​នេះ​ការពិនិត្យ និង ពិគ្រោះ​ជម្ងឺ​សរុប​ចំនួន​១០១០ ករណី អ្នក​ចូល​មក​សំរាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​៥១៤​ករណី ស្ត្រី​អ្នក​សំរាលកូន មាន​ចំនួន​៥៨​នាក់ អ្នក​មក​ពិនិត្យ​ជម្ងឺ​ទឹកនោម​ផ្អែម ចំនួន​៣៥០​នាក់ ករណី​បញ្ជូន​ក្នុង​ខែ​១០ ចំនួន​៦០​នាក់​ពិគ្រោះ​និង​ពិនិត្យ​ភ្នែកមាន​ចំនួន​៧១​នាក់ ពិនិត្យ​អេកូ ចំនួន​៨០​នាក់ ។​ – ផ្នែក​មន្ទីរពេទ្យ​មាន​ដូចជា ១/ ពិគ្រោះ​ពិនិត្យ​ជម្ងឺ​ក្រៅ ២/ ផ្នែក​សង្គ្រោះបន្ទាន់ ៣/ ផ្នែក​សម្ភព និង រោគ​ស្ត្រី​ ៤/ ផ្អែក​ជម្ងឺ​ទូទៅ ៥/​ផ្នែក​ជម្ងឺ​កុមារ ៦/ ផ្នែក​វះកាត់ ៧/ ផ្នែក​ទឹកនោមផ្អែម ៨/ ផ្នែក​ជម្ងឺ​ពិសោធន៍ ៩/ ផ្នែក​រូបភាព​វេជ្ជសាស្ត្រ ១០/ ផ្នែក​រថយន្ត​សង្គ្រោះ ១១/ ផ្នែក​រដ្ឋបាល​និង​គណនេយ្យ […]

ព័ត៌មានជាតិ

​ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត ត្បូងឃ្មុំ និង​លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន ថែទាំ​សុខភាព​ជនបទ បាន​ដឹកនាំ​ក្រុមការងារ នៃ​នាយកដ្ឋាន និង​អង្គការ​ដៃគូ បាន​ចុះ​ផ្ទៀងផ្ទាត់ ODF នៅ​ខេត្ត​ត្បូងឃ្មុំ​

ខេត្ត​ត្បួងឃ្មុំ​៖ នា​ថ្ងៃ​ចន្ទ​៤​កើត​-​ពុធ​៦​កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤-៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត ត្បូងឃ្មុំ និង​លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន ថែទាំ​សុខភាព​ជនបទ បាន​ដឹកនាំ​ក្រុមការងារ នៃ​នាយកដ្ឋាន និង​អង្គការ​ដៃគូ បាន​ចុះ​ផ្ទៀងផ្ទាត់ ODF នៅ​ខេត្ត​ត្បូងឃ្មុំ​។ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស សំណាក​ផ្នែក​សហគមន៍ នៅ​ស្រុក ពញ្ញាក្រែក និង​ស្រុក​ក្រូចឆ្មារ ក្រុមការងារ បាន​ពិនិត្យ​តាម​ខ្នង​ផ្ទះ​ចំនួន​២០៤ មាន​ទីតាំង​សង្ស័យ​៨​កន្លែង​សំណាក ផ្នែក​ស្ថាប័ន​ផ្តល់​សេវា​រដ្ឋ និង​ឯកជន​នៅ​ក្រុង​សួង និង​ស្រុក​តំបែរ ពិនិត្យ ៣០​ស្ថាប័ន​។ ក្រុម​ការងារ​បាន​ធ្វើកា​រ​បូកសរុប​លទ្ធផល​ជាបឋម ខេត្ត​ត្បូង ឃ្មុំ​ម្រេច​បាន ODF ស្រប​តាម​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ​ប្រាកដ​មែន​៕ ​  

ព័ត៌មានជាតិ

​លោកជំទាវ ឯក គន្ធ​វា​រី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឆាយ ប្ញ​ទ្ធិ​សែន ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ថែទាំ​ខួប ផ្លូវ​ចំនួន​២​ខ្សែ នៅ​ឃុំ​តំបែរ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បួងឃ្មុំ ៖ នា​ថ្ងៃ​ចន្ទ ៣​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកជំទាវ ឯក គន្ធ​វា​រី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឆាយ ប្ញ​ទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង រួម​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ថែទាំ​ខួប ផ្លូវ​ចំនួន​២​ខ្សែ ក្រាល​ល្បាយ​ក្រួស ប្រវែង​សរុប ១៦ ៥០០​ម៉ែត្រ និង​សំណង់​សិល្បការ្យ​មួយចំនួន ស្ថិតនៅ​ឃុំ​តំបែរ ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​អនុរដ្ឋលេខាធិការ និង​ក្រុមការងារ​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក ព្រមទាំង​បាន​សំណូមពរ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ថែទាំ​ផ្លូវ​នេះ​ឱ្យបាន​ដិតដល់ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ធានា​ដល់​ការប្រើប្រាស់​បាន​យូរអង្វែង​៕  

ព័ត៌មានជាតិ

​លោក​វរៈសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បាន​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​សៀង ខន ជា​ប្រជា​ការពារ​នៅ​ឃុំ​កែវ​ពណ៍​រងរ​មួ​ស​ស្នាម​ត្រង់​ក្បាល នៅពេល​កំពុង​បំពេញ​ភារកិច្ច

​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ លោក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បាន​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​អញ្ជើញ​ចុះសួរសុខទុក្ខ លោក សៀង ខន ជា​ប្រជា​ការពារ​នៅ​ឃុំ​កែវ​ពណ៍​ដែល​ទទួល​រង​របួស​ស្នាម​ត្រង់​ក្បាល​ក្នុងពេល​កំពុង​បំពេញភារកិច្ច ។ ​ក្នុងនោះដែរ លោក​អធិការ​បាន​នាំយក​ថវិកា​របស់​លោក​ផ្ទាល់ខ្លួន​និង​ថវិកា​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ចំនួន ១,៣១៥,០០០​រៀល​ជូន​ដល់​លោក សៀង ខនដែល​កំពុង​សម្រាក​ព្យាបាល​មុខរបួស​ផងដែរ ។​

ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ទោ គង់ ម​នោ ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​អញ្ជើញ​ជា​អធិតី​ក្នុង​ប្រជា​បូកសរុប​លទ្ធផ​ល កិច្ច​ប្រតិ​ប​ត្ត​ការប្រចាំ​ខែវិច្ឆិកា ឆ្នាំ​២០២៤ និង ផ្សំព្វផ្សាយ​ទិសដៅ​ការងារ​អនុវ​ត្ត​បន្ត​

​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ឧត្តមសេនីយ៍ទោ គង់ ម​នោ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បូក​សរុប​សភាព​ការណី​និង​ផ្សំព្វផ្សាយ​ទិសដៅ​ការងារ​អនុវ​ត្ត​បន្ត​។​សមាសភាព​ចូលរួម​មាន លោក លោកស្រី​ស្នងការរង លោកនាយ នាយរង ការិយាល័យ លោក​អធិការ​នគរបាល​ក្រុង ស្រុក និង​លោក​មេបញ្ជាការ វរ ព្រំដែន គោក​លេខ ៨២៧ សរុប​ចំនួន​៦២​នាក់ ។ ​    

ព័ត៌មានជាតិ

​ពិធី​ប្រណាំងទូក​ដើម្បី​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​បាន​ប្រព្រិត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្ត​កោះកុង ក្រោម​អធិបតិភាព ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក​ទុំ​ទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង

​ទិដ្ឋភាព​នៃ​ពិធី​ប្រណាំងទូក​ដើម្បី​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​នឹង​អកអំបុក​នៅ​ខេត្ត​កោះកុង​។​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី ១៤.១៥.១៦ ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​យ៉ាងច្រើន​កុះករ​បាន​បញ្ចាប់​ទៅ​ក្នុង​បរិយាកា​ស​រីករាយ​សប្បាយ​យ៉ាង​ក្រែលែង ។​      

ព័ត៌មានជាតិ

​លោក ភោគ សាវុធ អភិបាល​ស្រុក​កងមាស​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ បូកសរុប​ការងារ​អប់រំ​យុវជន និង កីឡា​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០២៤ និង លើក​ទិសដៅ​សំរាប់​អនុវត្ត​ខែ​បន្ត

នា​ពេល​កន្លងមកនេះ​លោក ភោគ សាវុធ អភិបាល​ស្រុក​កងមាស​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​អប់រំ​យុវជន​និង​កីឡា​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​សំរាប់​អនុវត្តន៍​ខែ​បន្ត ។​សមាសភាព​ចូលរួម​មាន លោក លោកស្រី​ប្រធាន​អនុប្រធាន ការិយាល័យ លោក លោកស្រី​មន្ត្រី​ការិយាល័យ លោក លោកស្រី នាយក នាយិកា មត្តេយ្យ បឋម និង មធ្យមសិក្សា ទូទាំង​ស្រុក​កងមាស កាលពី​ថ្ងៃ​៣១ ខែកក្កដា ឆ្នាំ​២០២៤ កន្លងមកនេះ ។​

ព័ត៌មានជាតិ

​ពិធី​ចែក​គ្រាប់ពូជ​ស្រូវ​ដល់​ប្រជា​កសិករ​ក្នុង​ភូមិ​ទាំង ៦ ឃុំ​ស្តៅ ក្រោម​អធិបតីភាព លោក ភោគ សាវុធ អភិបាល​ស្រុក​កងមាស សំ​រុបចំនួន ១៤៨​គ្រួសារ

ដោយ​ស្មារតី​ទទួល​ត្រូវ​ខ្ពស់​និង​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​លោក ភោគ សាវុធ អភិបាល​ស្រុក​កងមាស និង ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​ចែក​គ្រាប់ពូជ​ស្រូវ​ដល់​ប្រជា​កសិករ​ក្នុង​ភូមិ​ទាំង ៦ ឃុំ​ស្តៅ សរុប​ចំនួន​១៤៨​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​១០០​គីឡូក្រាម​ស្មើនឹង​(៤​កា​រ៉ុង​)​កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លងមកនេះ​។​    

ព័ត៌មានជាតិ

​លោក ឃ​ន វុទ្ធី អភិបាលក្រុង​កែប បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ក្រុង និង​សង្កាត់​កែប បាន​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​១០​គ្រួសារ ស្ថិតនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប​

​នា​ពេល​កន្លងមក​នេះ​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ឃ​ន វុទ្ធី អភិបាលក្រុង​កែប​បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ក្រុង និង​សង្កាត់​កែប នាំយក​អំណោយ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​១០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្គ​២៥​គីឡូ​ក្រាប មី​១​កេះ ទឹកត្រី​១​យួរ ទឹក​ស៊ី​អី​ុ​វ​១​យួរ ទឹកដោះគោ​១​យួរ និង​ថវិកា​១០​ម៉ឺន​រៀល ជូន​លោកយាយ​អ៊ុក សម្រាប់​ទិញ សង្ក​សី ធ្វើ​ផ្ទះ​ផង​ដែ​រសិ្ថត​នៅ​ភូមិ កែប​ក្រសាំង សង្កាត់​កែ ក្រុងកែប ខេត្ត​កែប ។​  

ព័ត៌មានជាតិ

​លោក សៅ មឿន អភិ​បាន​ស្រុក​ឈូក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​សំរាប់​ឆ្នា​២០២៤-២០២៥​នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ​ហ៊ុន​សែន​ឈូក​

​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងមកនេះ លោក សៅ មឿន អភិបាល​ស្រុក​ឈូក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​ជ្រើសរើស គ្រូបង្រៀន​ជាប់​កិច្ចសន្យា​សំ​រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥​នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ​ហ៊ុន​សែន​ឈូក ។​  

ព័ត៌មានជាតិ

លោក សៀ សុខុម អភិបាល​ស្រុក​សាលា​ក្រៅ​បាន​បន្ត​ដឹកនាំ​មន្ត្រី​នៃ រដ្ឋបាល​ស្រុក​សហការ​ជាមួយ​ក្រុមហ៊ុង​អគ្គីសនី​(MSP) និង​មាន​ការចូលរួម​ពី​ក្រុមការងារ ស​.​ស​.​យ​.​ក ចុះ​រៀបចំ​តុបតែង និង​ដាក់​ភ្លើង​ឡើងវិញ​ដើម្បី​លម្អ​នៅតាម​សួន​ទ្រូង​ផ្លូវជាតិ​លេខ​៥៧ នៅ​ទីប្រជុំជន​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​

​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លោក សៀ សុខុម អភិបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​មន្ត្រី​នៃ​រដ្ឋបាល​ស្រុក​សហការ​ជាមួយ​ក្រុមហ៊ុនអគ្គីសនី (MSP) និង​មាន​ការចូលរួម​បី​ក្រុមការងារ ស​.​ស​.​យ​.​ក ចុះ​រៀបចំ​តុបតែង​និង​ដាក់​ភ្លើង​ឡើងវិញ​ដើម្បី​លម្អ​នៅតាម​សួន​ទ្រូងផ្លូវ​ជាតិសេខ​៥៧ នៅ​ទីប្រជុំជន​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងមកនេះ​។​