លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៍ និង វិចិត្រសិល្បះខេត្តរតនគីរី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីសំលៀកបំពាក់ប្រពៃណីនៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ និង សុជីវធម៌ ក្នុងការប្រាស្រ័យទាត់ទងគ្នាក្នុងសង្គមខ្មែរ ។ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរបានប្រព្រឹត្តទៅក្រោមអធីបតីភាព លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុរណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បះ ។
ព័ត៌មានជាតិ
លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សា និង លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ ព្រមទាំងមន្ត្រីរាជការសាលាស្រុក អញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រាន សន្សំសំចៃអុសជូនប្រជាពលរដ្ឋក្នុង ឃុំត្រពាំងព្រីងចំនួន ៨០០គ្រួសារ
លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សា និង លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ ព្រមទាំងមន្ត្រីរាជការសាលាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រាន សន្សំសំចៃអុសជូនប្រជាពលរដ្ឋក្នុង ឃុំត្រពាំងព្រីងចំនួន ៨០០គ្រួសារ នៅក្នុងបរិវេណវត្តត្រពាំងព្រីង ឃុំត្រពាំងព្រីង ។ អមដំណើរនៅក្នុងពិធីចែកចង្ក្រាន យើងពិនិត្យឃើញ លោក លោកស្រី អភិបាលរង លោកនាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថស្រុក អធិការរងនគរបាលស្រុក លោកប្រធានការិយាល័យ អង្គភាពចំណុះជំនាញជំវិញស្រុក លោកមេឃុំ ក្រុមប្រឹក្សា ស្មៀន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ ព្រមទាំងសហការីបានអញ្ជើញចូលរួមប្រគល់ផ្ទះជូនដល់ស្ត្រីដែលជាគ្រួសារក្រីក្រ ដែលជាការជួយឧបត្ថម្ភរបស់ លោក ហុីង ម៉េងហ៊ាង មេឃុំទឹកជ្រៅ
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ ព្រមទាំងសហការីបានអញ្ជើញចូលរួមប្រគល់ផ្ទះជូនដល់ស្ត្រីដែលជាគ្រួសារក្រីក្រ ដែលជាការជួយឧបត្ថម្ភរបស់ លោក ហ៊ីង ម៉េងហ៊ាង មេឃុំទឹកជ្រៅ ជាមួយគ្នានេះដែរ លោកអភិបាលក៍បាននាំយកសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគ មួយចំនួនជូនដល់គ្រួសារក្រីក្រចំនួន៣ គ្រួសារបន្ថែមទៀតនៅក្នុងមូដ្ឋានឃុំទឹកជ្រៅ ។
លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះនិងជាប្រធានយុវជន (ស.ស.យ.ក) ក្រុងក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នងមាន៣បន្ទប់
នាពេលកន្លងមកនេះ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ និងជាប្រធានយុវជន (ស.ស.យ.ក) ក្រុងក្រចេះបាន\អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នងមាន៣បន្ទប់ដែលជាអំណោយរបស់ក្រុមហ៊ុន UOHAN SUSUMU KABASAWA តាមរយៈអង្គការ SCHOOL AIDJAPEN ។ ជាមួយគ្នានេះដែរ លោក អភិបាលបាននាំយកអំណោយសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងក្រចេះ(ស.ស.យ.ក)ក្រុងក្រចេះជូនដល់សិស្សក្រីក្រចំនួន០៤នាក់ ក្នុងនោះសិស្សម្នាក់ទទួលបាន កង់១ កាតាប១ សៀវភៅ២ក្បាល និង ប៊ិច២ដើម នៅសាលាអនុវិទ្យាល័យក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ។
លោក លឹម ជាវ តំណាង ឯកឧត្តម គង់ គឹមនី ប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) អញ្ជើញដឹកនាំ ក្រុមការងារជំនាញថ្នាក់ខេត្តចុះផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពអនាម័យស្រុកស្នួល ជាស្រុកបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាល (ODF)
លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារទឹកស្អាត និងអនាម័យ តំណាង ឯកឧត្តម គង់ គឹមនី ប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញថ្នាក់ខេត្តចុះផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពអនាម័យស្រុកស្នួល ជាស្រុកបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ។ នាឱកាសនោះដែរ ក៍មានការអញ្ជើញចូលរួមសហការ និង សម្របសម្រួល ពីលោកអភិបាលស្រុក អភិបាលរងស្រុក និង លោកមេឃុំ ក្រោយចុះពិនិត្យជាក់ស្តែង ជាលទ្ធផលស្រុកស្នួល ត្រូវបានសម្រេចជាស្រុកទទួល បានការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ទាំងស្រុង (ODF) ផ្ទៃក្នុងនិងត្រូវរៀបចំពិធីប្រកាស (ODF) នៅវេលាបន្ទាប់ឆាប់ៗ នេះ ។
លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា និង លើកទិលដៅអនុវត្តការងារបន្ត
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និង សុរិយោដីខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត ។ចំណុចសំខាន់គឺជម្រុញលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រស្រុកទាំង០៦ក្នុងខេត្តក្រចេះដល់លោក លោកស្រីក្រុមវាលទាំង០៦ ៕
លោក ប៊ិ ប៊ុន្ថា ប្រធានមន្ទីរផែនការខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពីធីរៀបចំបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤
នាពេលកន្លងមកនេះកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៊ិ ប៊ុន្ថា ប្រធានមន្ទីរផែនការខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា សំរាប់ឆ្នាំ២០២៤ និង លោក ឃួន សីុថាណា អនុប្រធាននាយកដ្ឋាន ស្ថិតិប្រជាសាស្ត្រ ជំរឿន និង អង្កេតនៃក្រសួងផែនការ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជនចំនួន ៩៩គ្រួសារ ស្ថិតនៅភូមិជ្រែសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងក្រុមការងារបានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខអតីតទុយ្ធជនចំនួន៩៩គ្រួសារ ស្ថិតនៅក្នុងភូមិជ្រែសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត និង ក្រុមការងារបាននាំយកអំណោយ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ដើម្បីចែកជូនដល់អតីតយុទ្ធជនទាំង៩៩គ្រួសារនោះផងដែរ ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យ៉ាន យេត នាយឃ្លាំងនៃកងរាជអាវុធហត្ថខេត្តកំពង់ធំដែលកំពុងសំរាកព្យាបាលជំងឺ
កន្លងមកនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យ៉ាន យេត នាយឃ្លាំង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសំរាកព្យាបាលជម្ងឺ (កៀបសរសៃចង្កេះលៀនឌីស) នៅគេហដ្ឋាន ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាននាំយកអំណោយជាថវិកាចំនួន២,០០០,០០០រៀល (ពីរលានរៀល) និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ជូនដល់លោក អនុសេនីយ៍ឯក យ៉ាន យេត និង ក្រុមគ្រួសារផងដែរ ៕
លោកវេជ្ជបណ្ឌិត លុយ សែន ប្រធានមន្ទីរពេទ្យបង្អែកជើងព្រៃទទួលបានការកោតសរសើរពីប្រជាពរដ្ឋជាច្រើនក្នុងការពិនិត្យ និង ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មិនទុកអោយអ្នកជំងឺអស់សង្ឃឹមក្នុងការព្យាបាលឡើយ
ក្រោមការដឹកនាំរបស់លោក វេជ្ជបណ្ឌិត លុយ សែន ជាប្រធានមន្ទីរពេទ្យបង្អែកជើងព្រៃបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពិនិត្យ និង ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានទាន់ពេល វេលាប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈទទួលបានការគោរពស្រឡាញ់ពីមជ្ឍដ្ឋានប្រជាពលរដ្ឋជាច្រើនផងដែរ ។ លោកវេជ្ជបណ្ឌិត លុយ សែន ប្រធានមន្ទីរពេទ្យបានអោយដឹងថាសំរាប់ឆ្នាំ២០២៤ ខែ១០ កន្លងមកនេះការពិនិត្យ និង ពិគ្រោះជម្ងឺសរុបចំនួន១០១០ ករណី អ្នកចូលមកសំរាកនៅមន្ទីរពេទ្យមានចំនួន៥១៤ករណី ស្ត្រីអ្នកសំរាលកូន មានចំនួន៥៨នាក់ អ្នកមកពិនិត្យជម្ងឺទឹកនោមផ្អែម ចំនួន៣៥០នាក់ ករណីបញ្ជូនក្នុងខែ១០ ចំនួន៦០នាក់ពិគ្រោះនិងពិនិត្យភ្នែកមានចំនួន៧១នាក់ ពិនិត្យអេកូ ចំនួន៨០នាក់ ។ – ផ្នែកមន្ទីរពេទ្យមានដូចជា ១/ ពិគ្រោះពិនិត្យជម្ងឺក្រៅ ២/ ផ្នែកសង្គ្រោះបន្ទាន់ ៣/ ផ្នែកសម្ភព និង រោគស្ត្រី ៤/ ផ្អែកជម្ងឺទូទៅ ៥/ផ្នែកជម្ងឺកុមារ ៦/ ផ្នែកវះកាត់ ៧/ ផ្នែកទឹកនោមផ្អែម ៨/ ផ្នែកជម្ងឺពិសោធន៍ ៩/ ផ្នែករូបភាពវេជ្ជសាស្ត្រ ១០/ ផ្នែករថយន្តសង្គ្រោះ ១១/ ផ្នែករដ្ឋបាលនិងគណនេយ្យ […]
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត ត្បូងឃ្មុំ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារ នៃនាយកដ្ឋាន និងអង្គការដៃគូ បានចុះផ្ទៀងផ្ទាត់ ODF នៅខេត្តត្បូងឃ្មុំ
ខេត្តត្បួងឃ្មុំ៖ នាថ្ងៃចន្ទ៤កើត-ពុធ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត ត្បូងឃ្មុំ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារ នៃនាយកដ្ឋាន និងអង្គការដៃគូ បានចុះផ្ទៀងផ្ទាត់ ODF នៅខេត្តត្បូងឃ្មុំ។ តាមរយៈការបោះឆ្នោតជ្រើសរើស សំណាកផ្នែកសហគមន៍ នៅស្រុក ពញ្ញាក្រែក និងស្រុកក្រូចឆ្មារ ក្រុមការងារ បានពិនិត្យតាមខ្នងផ្ទះចំនួន២០៤ មានទីតាំងសង្ស័យ៨កន្លែងសំណាក ផ្នែកស្ថាប័នផ្តល់សេវារដ្ឋ និងឯកជននៅក្រុងសួង និងស្រុកតំបែរ ពិនិត្យ ៣០ស្ថាប័ន។ ក្រុមការងារបានធ្វើការបូកសរុបលទ្ធផលជាបឋម ខេត្តត្បូង ឃ្មុំម្រេចបាន ODF ស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិប្រាកដមែន៕
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួប ផ្លូវចំនួន២ខ្សែ នៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ខេត្តត្បួងឃ្មុំ ៖ នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួប ផ្លូវចំនួន២ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុប ១៦ ៥០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក ព្រមទាំងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីបម្រើផលប្រយោជន៍ និងធានាដល់ការប្រើប្រាស់បានយូរអង្វែង៕
លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានដឹកនាំកងកម្លាំងក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកសៀង ខន ជាប្រជាការពារនៅឃុំកែវពណ៍រងរមួសស្នាមត្រង់ក្បាល នៅពេលកំពុងបំពេញភារកិច្ច
ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ លោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានដឹកនាំកងកម្លាំងក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ លោក សៀង ខន ជាប្រជាការពារនៅឃុំកែវពណ៍ដែលទទួលរងរបួសស្នាមត្រង់ក្បាលក្នុងពេលកំពុងបំពេញភារកិច្ច ។ ក្នុងនោះដែរ លោកអធិការបាននាំយកថវិការបស់លោកផ្ទាល់ខ្លួននិងថវិកាកងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១,៣១៥,០០០រៀលជូនដល់លោក សៀង ខនដែលកំពុងសម្រាកព្យាបាលមុខរបួសផងដែរ ។
លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងបានអញ្ជើញជាអធិតីក្នុងប្រជាបូកសរុបលទ្ធផល កិច្ចប្រតិបត្តការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និង ផ្សំព្វផ្សាយទិសដៅការងារអនុវត្តបន្ត
នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ គង់ មនោស្នងការនគរបាលខេត្តកោះកុងបានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណីនិងផ្សំព្វផ្សាយទិសដៅការងារអនុវត្តបន្ត។សមាសភាពចូលរួមមាន លោក លោកស្រីស្នងការរង លោកនាយ នាយរង ការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក និងលោកមេបញ្ជាការ វរ ព្រំដែន គោកលេខ ៨២៧ សរុបចំនួន៦២នាក់ ។
ពិធីប្រណាំងទូកដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកបានប្រព្រិត្តទៅរយៈពេល៣ថ្ងៃនៅខេត្តកោះកុង ក្រោមអធិបតិភាព ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកទុំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង
ទិដ្ឋភាពនៃពិធីប្រណាំងទូកដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនឹងអកអំបុកនៅខេត្តកោះកុង។បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៤.១៥.១៦ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានចូលរួមយ៉ាងច្រើនកុះករបានបញ្ចាប់ទៅក្នុងបរិយាកាសរីករាយសប្បាយយ៉ាងក្រែលែង ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបការងារអប់រំយុវជន និង កីឡាប្រចាំខែកក្កដាឆ្នាំ២០២៤ និង លើកទិសដៅសំរាប់អនុវត្តខែបន្ត
នាពេលកន្លងមកនេះលោក ភោគ សាវុធ អភិបាលស្រុកកងមាសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំយុវជននិងកីឡាប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលើកទិសដៅសំរាប់អនុវត្តន៍ខែបន្ត ។សមាសភាពចូលរួមមាន លោក លោកស្រីប្រធានអនុប្រធាន ការិយាល័យ លោក លោកស្រីមន្ត្រីការិយាល័យ លោក លោកស្រី នាយក នាយិកា មត្តេយ្យ បឋម និង មធ្យមសិក្សា ទូទាំងស្រុកកងមាស កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ។
ពិធីចែកគ្រាប់ពូជស្រូវដល់ប្រជាកសិករក្នុងភូមិទាំង ៦ ឃុំស្តៅ ក្រោមអធិបតីភាព លោក ភោគ សាវុធ អភិបាលស្រុកកងមាស សំរុបចំនួន ១៤៨គ្រួសារ
ដោយស្មារតីទទួលត្រូវខ្ពស់និងគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋលោក ភោគ សាវុធ អភិបាលស្រុកកងមាស និង ក្រុមការងារបានអញ្ជើញចុះចែកគ្រាប់ពូជស្រូវដល់ប្រជាកសិករក្នុងភូមិទាំង ៦ ឃុំស្តៅ សរុបចំនួន១៤៨គ្រួសារក្នុង១គ្រួសារទទួលបាន១០០គីឡូក្រាមស្មើនឹង(៤ការ៉ុង)កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។
លោក ឃន វុទ្ធី អភិបាលក្រុងកែប បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់កែប បាននាំយកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប
នាពេលកន្លងមកនេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃន វុទ្ធី អភិបាលក្រុងកែបបានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់កែប នាំយកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្គ២៥គីឡូក្រាប មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអីុវ១យួរ ទឹកដោះគោ១យួរ និងថវិកា១០ម៉ឺនរៀល ជូនលោកយាយអ៊ុក សម្រាប់ទិញ សង្កសី ធ្វើផ្ទះផងដែរសិ្ថតនៅភូមិ កែបក្រសាំង សង្កាត់កែ ក្រុងកែប ខេត្តកែប ។
លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅបានបន្តដឹកនាំមន្ត្រីនៃ រដ្ឋបាលស្រុកសហការជាមួយក្រុមហ៊ុងអគ្គីសនី(MSP) និងមានការចូលរួមពីក្រុមការងារ ស.ស.យ.ក ចុះរៀបចំតុបតែង និងដាក់ភ្លើងឡើងវិញដើម្បីលម្អនៅតាមសួនទ្រូងផ្លូវជាតិលេខ៥៧ នៅទីប្រជុំជនភូមិផ្សារព្រំ ឃុំស្ទឹងកាច់
ដោយស្មារតីទទួលខុសត្រូវខ្ពស់ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីនៃរដ្ឋបាលស្រុកសហការជាមួយក្រុមហ៊ុនអគ្គីសនី (MSP) និងមានការចូលរួមបីក្រុមការងារ ស.ស.យ.ក ចុះរៀបចំតុបតែងនិងដាក់ភ្លើងឡើងវិញដើម្បីលម្អនៅតាមសួនទ្រូងផ្លូវជាតិសេខ៥៧ នៅទីប្រជុំជនភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ។